ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 26:17 - អាល់គីតាប

អ៊ីមុាំ​អសា‌រា​ចូល​មក​តាម​ក្រោយ​ស្តេច ដោយ​មាន​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា​ចំនួន​ប៉ែត‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច​មក​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ សង្ឃ​អ័សារា​ចូល​ទៅ​តាម​ក្រោយ​ស្ដេច ដោយ​មាន​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ចំនួន​ប៉ែតសិប​នាក់ ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត​មាំ​ទៅ​ជា‌មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បូជា‌ចារ្យ​អសា‌រា​ចូល​មក​តាម​ក្រោយ​ស្ដេច ដោយ​មាន​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ចំនួន​ប៉ែត‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច​មក​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អ័សារា​ដ៏​ជា​សង្ឃ លោក​ចូល​ទៅ​តាម នាំ​ទាំង​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត‌មាំ​៨០​នាក់​ទៅ​ជា​មួយ

សូមមើលជំពូក



២ របា‌ក្សត្រ 26:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​មាន​អ៊ីមុាំ​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​គាត់។


លោក​សេម៉ា‌យ៉ា​ជា​កូន​របស់​លោក​អូបេដ-អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសា​របស់​ពួក​គេ ដ្បិត​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។


លោក​យ៉ូហា‌ណាន​ជា​ឪពុក​របស់​លោក​អសា‌រា ជា​អ៊ីមុាំ​បំពេញ​មុខ‌ងារ ក្នុង​ម៉ាស្ជិទ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់ នៅ​ក្រុង​យេរូ‌សាឡឹម។


អ្នក​ទាំង​នោះ​ឈរ​នៅ​មុខ​ស្តេច​ជម្រាប​ថា៖ «ស្តេច​អូសៀស​អើយ! ស្តេច​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ជូនអុលឡោះ‌តាអាឡា​ឡើយ គឺ​មាន​តែ​ក្រុម​អ៊ីមុាំ​ជា​ពូជ‌ពង្ស​របស់​ហារូន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប។ សូម​ស្តេច​ចេញ​ពី​ទី‌សក្ការៈ​នេះ​ទៅ ដ្បិត​ស្តេច​ក្បត់​អុលឡោះហើយ​ស្តេច​នឹង​មិន​ទទួល​កិត្តិ‌យស​អ្វី​ពីអុលឡោះ‌តាអាឡា​ឡើយ»។