កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
២ របាក្សត្រ 21:4 - អាល់គីតាប កាលស្តេចយ៉ូរ៉ាមឡើងស្នងរាជ្យឪពុក និងពង្រឹងអំណាចបានហើយ ស្តេចសម្លាប់អនុជទាំងអស់ ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រអែលទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទយេហូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់បិតា ហើយមានអំណាចចម្រើនឡើង ទ្រង់ក៏សម្លាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែលជាច្រើនដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា និងពង្រឹងអំណាចបានហើយ ស្ដេចធ្វើគុតអនុជទាំងអស់ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រាអែលទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់ព្រះបិតា ហើយមានអំណាចចំរើនឡើង នោះទ្រង់ក៏សំឡាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួក ដែលជាប្រធាន ក្នុងសាសន៍អ៊ីស្រាអែល ជាច្រើនដែរ |
កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
ឥឡូវនេះ ខ្ញុំសូមជូនយោបល់ដល់នាង ដើម្បីសង្គ្រោះជីវិតនាង និងជីវិតសម្តេចស៊ូឡៃម៉ាន ជាកូនរបស់នាង។
ផ្ទុយទៅវិញ អ្នកដើរតាមផ្លូវរបស់ស្តេចទាំងឡាយនៃស្រុកអ៊ីស្រអែល អ្នកទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះក្លែងក្លាយ ដូចរាជវង្សរបស់ស្តេចអហាប់បានប្រព្រឹត្ត ហើយអ្នកបានសម្លាប់ប្អូនបង្កើតរបស់អ្នក ដែលសុទ្ធតែជាមនុស្សប្រសើរជាងអ្នកដែរ។
អ្នកទាំងនោះ លើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្តេច ព្រមទាំងចាប់កូន និងប្រពន្ធរបស់ស្តេច នាំយកទៅជាមួយផង គឺនៅសល់តែសម្តេចអហាស៊ីយ៉ាមួយនាក់គត់ ដែលក្មេងជាងគេ។
កាលនាងអថាលា ជាម្តាយរបស់ស្តេចអហាស៊ីយ៉ាជ្រាបថា កូនស្លាប់ហើយ នាងសម្រេចចិត្តប្រល័យពូជពង្សទាំងអស់របស់ស្តេចស្រុកយូដា។
លោកយេហ៊ូវធ្វើទោសរាជវង្សស្តេចអហាប់ ជូនអុលឡោះហើយពេលគាត់ជួបពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងក្មួយៗរបស់ស្តេចអហាស៊ីយ៉ា ដែលជាអ្នកបម្រើរបស់ស្តេច នោះគាត់ក៏ប្រហារជីវិតពួកគេទាំងអស់គ្នា។
ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្តេចប្រហារជីវិតពួកមេទ័ពដែលបានសម្លាប់ឪពុករបស់ស្តេច។
យើងមិនត្រូវធ្វើដូចកបេល ដែលកើតចេញមកពីអ៊ីព្លេសកំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្ដសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្ដសុទ្ធតែសុចរិត។
បន្ទាប់មក គាត់ទៅផ្ទះឪពុករបស់គាត់ នៅអូប្រា ហើយនៅទីនោះ គាត់សម្លាប់បងប្អូនរបស់គាត់ គឺកូនរបស់លោកយេរូបាលទាំងចិតសិបនាក់ ក្នុងពេលតែមួយ។ មានតែយ៉ូថាម ដែលជាកូនពៅម្នាក់គត់បានរួចជីវិត ព្រោះគាត់លាក់ខ្លួន។