លុះស្តេចយ៉ូរ៉ាមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអហាស៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
២ របាក្សត្រ 21:20 - អាល់គីតាប ស្តេចយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានអាយុសាមសិបពីរឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្តេចស្លាប់ គ្មាននរណាសោកស្តាយទេ។ គេបញ្ចុះសពនៅបុរីស្តេចទត តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ស្តេចឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលទ្រង់ឡើងសោយរាជ្យ មានព្រះជន្មសាមសិបពីរព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្ដេចសោយទិវង្គត គ្មាននរណាសោកស្ដាយទេ។ គេបញ្ចុះសពនៅបុរីព្រះបាទដាវីឌ តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ព្រះមហាក្សត្រឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះមានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៨ឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។ |
លុះស្តេចយ៉ូរ៉ាមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអហាស៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតនាងអថាលា ដោយមុខដាវ។
គេបញ្ចុះសពគាត់នៅបុរីស្តេចទតជាមួយស្តេច ដ្បិតគាត់បានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រអែល ចំពោះអុលឡោះនិងដំណាក់របស់ទ្រង់។
បន្ទាប់មកកងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យស្តេចយ៉ូអាសឈឺជាទម្ងន់។ ពួកអ្នកបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្ម ទៅលើកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គេសម្លាប់ស្តេចនៅក្នុងបន្ទប់ដេក រួចយកសពទៅបញ្ចុះនៅបុរីស្តេចទត តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្តេចឯទៀតៗទេ។
ស្តេចអូសៀសស្លាប់ គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្តេចកើតឃ្លង់។ ស្តេចយ៉ូថាមជាកូនឡើងស្នងរាជ្យ។
កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
ស្តេចអហាសស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្តេចស្រុកអ៊ីស្រអែលឡើយ។ បន្ទាប់មកស្តេចហេសេគាជាកូន ឡើងស្នងរាជ្យ។
កាលស្តេចម៉ាណាសេស្លាប់ គេបានបញ្ចុះសពរបស់គាត់នៅក្នុងរាជវាំង ហើយស្តេចអាំម៉ូន ជាកូនបានឡើងស្នងរាជ្យ។
គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ស្តេចអើយ ម្ដេចក៏វេទនាម៉្លេះ!”
តើស្តេចយេកូនាសក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងរាជវង្ស ត្រូវអុលឡោះតាអាឡាបោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់?