Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 21:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្ដេច​សោយ​ទិវង្គត គ្មាន​នរណា​សោក​ស្ដាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ព្រះ‌មហា‌ក្សត្រ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ មាន​ព្រះ‌ជន្ម​សាមសិប​ពីរ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ប្រាំបី​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ស្តេច​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​អាយុ​សាម‌សិប​ពីរ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្តេច​ស្លាប់ គ្មាន​នរណា​សោក​ស្តាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ស្តេច​ទត តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ស្តេច​ឡើយ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 21:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ ហើយ​ទីក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះ‌នាង​អថា‌លា ដោយ​មុខ​ដាវ។


គេ​បញ្ចុះ​សព​លោក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​មួយ​ស្ដេច ដ្បិត​លោក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ចំពោះ​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។


បន្ទាប់​មក កង‌ទ័ព​ស៊ីរី​ចាក​ចេញ​ទៅ ទុក​ឲ្យ​ព្រះ‌បាទ​យ៉ូអាស​ប្រឈួន​ជា​ទម្ងន់។ ពួក​រាជ​បម្រើ​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច ដើម្បី​សង‌សឹក​ចំពោះ​ឃាត‌កម្ម​ទៅ​លើ​កូន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ គេ​ធ្វើ​គុត​ស្ដេច​នៅ​ក្នុង​ក្រឡា‌បន្ទំ រួច​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​គេ​មិន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ។


ព្រះ‌បាទ​អូសៀស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទីធ្លា​នៃ​ផ្នូរ​របស់​រាជ‌វង្ស ដ្បិត​ស្ដេច​កើត​ឃ្លង់។ ព្រះ‌បាទ​យ៉ូថាម​ជា​បុត្រ ឡើង​ស្នង​រាជ្យ។


រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។


ព្រះ‌បាទ​អហាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​គេ​ពុំ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​បម្រុង​ទុក​សម្រាប់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ បន្ទាប់​មក ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ ឡើង​ស្នង​រាជ្យ។


កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​នៅ​ក្នុង​រាជ‌វាំង ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


គេ​តែងតែ​ដឹង​គុណ​មនុស្ស​សុចរិត​ជានិច្ច រីឯ​មនុស្ស​ទុច្ចរិត សូម្បី​តែ​ឈ្មោះ​ក៏​គ្មាន​នរណា​នឹក​ឃើញ​ផង។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ស្ដី​អំពី​ស្ដេច​យេហូ‌យ៉ាគីម ជា​បុត្រ​របស់ ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ពេល​យេហូ‌យ៉ាគីម​ស្លាប់ នឹង​គ្មាន​នរណា​យំ​រៀប​រាប់​ថា “ឱ​បង​អើយ ឱ​ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!” ហើយ​ក៏​គ្មាន​នរណា​យំ​សោក ដោយ​ពោល​ថា “ព្រះ‌ករុណា​ជា​ម្ចាស់​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”


តើ​ព្រះ‌បាទ​យេកូ‌នាស​ក្លាយ​ទៅ​ជា​មនុស្ស​គួរ​ឲ្យ​មាក់‌ងាយ ដូច​ថូ​កំបែក​ដែល​គេ​បោះ​ចោល គ្មាន​នរណា​ចង់​បាន​ឬ? ហេតុ​អ្វី​បាន​ជា​ស្ដេច​នេះ និង​ព្រះ‌រាជ‌វង្ស ត្រូវ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល ហើយ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម