ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 20:36 - អាល់គីតាប

ស្តេច​ទាំង​ពីរ​ឲ្យ​គេ​សង់​សំពៅ សម្រាប់​ដើរ​ផ្លូវ​ឆ្ងាយ គេ​សង់​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ាន-គេប៊ើរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ចូល​ហ៊ុន​គ្នា ដើម្បី​ធ្វើ​នាវា​ទៅ​ស្រុក​តើស៊ីស គេ​ក៏​ធ្វើ​នាវា​ទាំង​នោះ​នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ទាំង​ពីរ​អង្គ​ឲ្យ​គេ​សង់​សំពៅ សម្រាប់​ដើរ​ផ្លូវ​ឆ្ងាយ គេ​សង់​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ាន-‌គេប៊ើរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ចូល​ហ៊ុន​គ្នា ដើម្បី​នឹង​ធ្វើ​នាវា​ទៅ​ឯ​ស្រុក​តើស៊ីស គេ​ក៏​ធ្វើ​នាវា​ទាំង​នោះ​នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ

សូមមើលជំពូក



២ របា‌ក្សត្រ 20:36
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សំពៅ​ដើរ​សមុទ្រ សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​ឆ្ងាយ ជា​មួយ​សំពៅ​របស់​ស្តេច​ហ៊ីរ៉ាម។ បី​ឆ្នាំ​ម្តង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។


ស្តេច​យ៉ូសា‌ផាត​បាន​ឲ្យ​គេ​សង់​សំពៅ​ធំៗ ដើម្បី​ទៅ​ស្វែង​រក​មាស​នៅ​ស្រុក​អូភារ ប៉ុន្តែ គម្រោង‌ការ​នេះ ពុំ​បាន​សម្រេច​ទេ ព្រោះ​សំពៅ​ទាំង​នោះ​លិច​នៅ​ក្រុង​អេស៊ាន-គេប៊ើរ។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ឲ្យ​គេ​ធ្វើ​សំពៅ​នៅ​អេស៊ាន-គេប៊ើរ ជិត​ក្រុង​អេឡាត ដែល​នៅ​តាម​មាត់​សមុទ្រ​ក្រហម​ក្នុង​ស្រុក​អេដុម។


ពេល​នោះ​ណាពី​អេលា‌ស៊ើរ ជា​កូន​របស់​លោក​ដូដា‌វ៉ា អ្នក​ស្រុក​ម៉ារី‌សា ថ្លែង​បន្ទូល​របស់​អុលឡោះ​ទាស់​នឹង​ស្តេច​យ៉ូសា‌ផាត ដូច​ត​ទៅ៖ «ដោយ​ស្តេច​រួម​សហ‌ការ​ជា​មួយ​ស្តេច​អហា‌ស៊ីយ៉ា នោះអុលឡោះ‌តាអាឡា​នឹង​រំលាយ​អ្វីៗ ដែល​ស្តេច​បាន​ធ្វើ​ជា​មិន​ខាន!»។ សំពៅ​ទាំង​នោះ​ក៏​ត្រូវ​បាក់​បែក មិន​អាច​ចេញ​ដំណើរ​ទៅ​បាន​ឡើយ។


គ្រា​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ទៅ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។


ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សំពៅ សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​តើរ‌ស៊ីស ដោយ​មាន​អ្នក​បម្រើ​របស់​ស្តេច​ហ៊ីរ៉ាម ជា​អ្នក​បើក​បរ។ បី​ឆ្នាំ​ម្តង​សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​ពី​ស្រុក​តើរ‌ស៊ីស​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។


ពួក​គេ​ចាក​ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ាន–‌គេប៊ើរ។