ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ស្តេចយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមអ៊ីមុាំ និងមេលើក្រុមគ្រួសារអ៊ីស្រអែល នៅក្រុងយេរូសាឡឹមឲ្យកាត់ក្តី ក្នុងនាមអុលឡោះតាអាឡា ព្រមទាំងដោះស្រាយជម្លោះដែរ។
២ របាក្សត្រ 17:8 - អាល់គីតាប ក្រុមលេវីដែលមានលោកសេម៉ាយ៉ា លោកនេថានា លោកសេបាឌា លោកអេសាអែល លោកសេមីរ៉ាម៉ុត លោកយ៉ូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា លោកថូប-អដូនីយ៉ា ព្រមទាំងក្រុមអ៊ីមុាំ ដែលមានលោកអេលីសាម៉ា និងលោកយ៉ូរ៉ាម ក៏រួមដំណើរជាមួយមន្ត្រីទាំងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា និងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី និងអេលីសាម៉ា ហើយយេហូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមលេវីដែលមានលោកសេម៉ាយ៉ា លោកនេថានា លោកសេបាឌា លោកអេសាអែល លោកសេមីរ៉ាម៉ុត លោកយ៉ូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា លោកថូប-អដូនីយ៉ា ព្រមទាំងក្រុមបូជាចារ្យ ដែលមានលោកអេលីសាម៉ា និងលោកយ៉ូរ៉ាម ក៏រួមដំណើរជាមួយមន្ត្រីទាំងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា នឹងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី នឹងអេលីសាម៉ា ហើយយ៉ូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយនឹងគេ |
ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ស្តេចយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមអ៊ីមុាំ និងមេលើក្រុមគ្រួសារអ៊ីស្រអែល នៅក្រុងយេរូសាឡឹមឲ្យកាត់ក្តី ក្នុងនាមអុលឡោះតាអាឡា ព្រមទាំងដោះស្រាយជម្លោះដែរ។
ស្តេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកជូនអុលឡោះតាអាឡា ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជន នៅស្រុកអ៊ីស្រអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងដំណាក់ដែលស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ស្តេចស្រុកអ៊ីស្រអែលបានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះចូរបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ទៅ។
ពាក្យសំដីរបស់អ៊ីមុាំបង្រៀនមនុស្ស ឲ្យស្គាល់អុលឡោះ ហើយហ៊ូកុំក៏ហូរចេញពីមាត់អ៊ីមុាំដែរ ព្រោះគាត់ជាអ្នកនាំបន្ទូលរបស់ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។