ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 15:11 - អាល់គីតាប

នៅ​ថ្ងៃ​នោះ ពួក​គេ​យក​សត្វ​ពី​ចំណោម​ហ្វូង​សត្វ​ដែល​ពួក​គេ​រឹប​អូស​បាន​ជា​ជយ‌ភ័ណ្ឌ មក​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា គឺ​មាន​គោ​ប្រាំ​ពីរ​រយ​ក្បាល និង​ចៀម​ប្រាំ​ពីរ​ពាន់​ក្បាល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ពី​ជ័យ‌ភណ្ឌ​ដែល​គេ​រឹប​អូស​យក​បាន គឺ​គោ​ប្រាំពីរ​រយ​ក្បាល និង​ចៀម​ប្រាំពីរ​ពាន់ក្បាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ ពួក​គេ​យក​សត្វ​ពី​ចំណោម​ហ្វូង​សត្វ​ដែល​ពួក​គេ​រឹប​អូស​បាន​ជា​ជយ‌ភណ្ឌ មក​ថ្វាយ​ជា​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ គឺ​មាន​គោ​ប្រាំ‌ពីរ​រយ​ក្បាល និង​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​ថ្ងៃ​នោះ​ឯង គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ពី​របឹប​ដែល​បាន​នាំ​យក​មក គឺ​គោ​៧​រយ នឹង​ចៀម​៧​ពាន់

សូមមើលជំពូក



២ របា‌ក្សត្រ 15:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​ជំរំ​ជួប​ជា​មួយ​ទ្រង់ ហើយ​ធ្វើ​គូរបាន​ដុត​ចំនួន​មួយ​ពាន់។


អុលឡោះ‌តាអាឡា​បាន​វាយ​ជន‌ជាតិ​អេត្យូ‌ពី​ឲ្យ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ស្តេច​អេ‌សា និង​កង‌ទ័ព​យូដា។


ពួក​គេ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​បី ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជ‌កាល​ស្តេច​អេ‌សា។


ស្តេច​ស៊ូឡៃ‌ម៉ាន និង​ប្រជា‌ជន​ទាំង​មូល ធ្វើ​ពិធី​ឆ្លង​ដំណាក់​របស់​អុលឡោះហើយ​ក្នុង​ឱកាស​នោះ ស្តេច​បាន​ធ្វើ​គូរបាន គឺ​មាន​គោ ២២ ០០០ ក្បាល និង​ចៀម ១២០ ០០០ ក្បាល។


យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ​ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែក មក​ជូនអុលឡោះ‌តាអាឡា ទុក​ជា​គូរបាន​រំដោះ​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​អុលឡោះ»។


ស្តេច​សូល​ឆ្លើយ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ាឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា​អស់​ហើយ»។


ពួក​ពល​ទាហាន​រើស​យក​ជយ‌ភ័ណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ជូន​ដល់អុលឡោះ‌តាអាឡា ដើម្បី​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក​នៅ​គីល‌កាល់»។