Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 1:6 - អាល់គីតាប

6 ស្តេច​ស៊ូឡៃ‌ម៉ាន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​ជំរំ​ជួប​ជា​មួយ​ទ្រង់ ហើយ​ធ្វើ​គូរបាន​ដុត​ចំនួន​មួយ​ពាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទ្រង់​ឡើង​ទៅ​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌បាទ​សាឡូម៉ូន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​ពន្លា​ជួប​ជា​មួយ​ព្រះអង្គ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំនួន​មួយ​ពាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​ឡើង​ទៅ​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាសនា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 1:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ​ស៊ូឡៃ‌ម៉ាន​ទៅ​គីបៀន ដើម្បី​ធ្វើ​គូរបាន ដ្បិត​ទី​នោះ ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ស៊ូឡៃ‌ម៉ាន​បាន​ជូន​សត្វ​មួយ​ពាន់​ជា​គូរបាន​ដុត នៅ​លើ​អាសនៈ​នោះ។


ស្តេច​ស៊ូឡៃ‌ម៉ាន និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​គាត់​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ធ្វើ​ជា​គូរបាន។


ស៊ូឡៃ‌ម៉ាន និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់ បាន​ធ្វើ​ពិធី​ឆ្លង​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ក្នុង​ឱកាស​នោះ គាត់​ធ្វើ​គូរបាន​មេត្រី​ជូនអុលឡោះ‌តាអាឡា គឺ​ធ្វើ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។


លុះ​ស្អែក​ឡើង ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន និង​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គឺ​មាន​គោ​បា ១ ០០០ ក្បាល ចៀម​ឈ្មោល ១ ០០០ ក្បាល និង​កូន​ចៀម ១ ០០០ ក្បាល ដោយ​មាន​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ព្រម​ទាំង​គូរបាន​យ៉ាង​ច្រើន​ទៀត សម្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។


គ្រា​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គូរបាន​ដុត​ចំពោះអុលឡោះ‌តាអាឡា នៅ​លើ​អាសនៈ​ដែល​គាត់​សង់​នៅ​មុខ​ទី‌សក្ការៈ


ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម សម្រាប់​ធ្វើ​ជា​អុស ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន ល្មម សម្រាប់​ធ្វើ​គូរបាន​ជូន​ទ្រង់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម