ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ គាត់ទទួលកិត្តិយសច្រើនជាងគេ តែគាត់ពុំរាប់បញ្ចូលក្នុងមេទ័ពទាំងបីនាក់នោះឡើយ។ ស្តេចទតបានតែងតាំងគាត់ជាមេបញ្ជាការកងអង្គរក្ស។
២ របាក្សត្រ 12:10 - អាល់គីតាប ស្តេចរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ស្តេចរេហូបោមបានធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃនៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច |
ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ គាត់ទទួលកិត្តិយសច្រើនជាងគេ តែគាត់ពុំរាប់បញ្ចូលក្នុងមេទ័ពទាំងបីនាក់នោះឡើយ។ ស្តេចទតបានតែងតាំងគាត់ជាមេបញ្ជាការកងអង្គរក្ស។
លោកសេរ៉ាយ៉ា ជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ស្តេចទត មានមុខងារជាអ៊ីមុាំ។
ស្តេចស៊ូឡៃម៉ានឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម
ស្តេចរេហូបោមបានឲ្យគេធ្វើខែល ពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។
ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ គាត់ទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ គាត់ពុំរាប់បញ្ចូលក្នុងក្រុមមេទ័ពបីនាក់នោះឡើយ។ ស្តេចទតបានតែងតាំងគាត់ជាមេបញ្ជាការកងអង្គរក្ស។
គ្រប់ពេលដែលស្តេចចូលដំណាក់របស់អុលឡោះតាអាឡា ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ។ បន្ទាប់មកពួកគេប្រមូលយកទៅទុកនៅក្នុងបន្ទប់របស់មេក្រុមវិញ។
ស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីបវាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្តេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលស្តេចស៊ូឡៃម៉ានបានធ្វើដែរ។
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ! ថ្មម៉ាស្ជិទនៅរប៉ាត់រប៉ាយគ្រប់ទីកន្លែង តាមដងផ្លូវទាំងអស់!