Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:23 - អាល់គីតាប

23 ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ តែ​គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​មេ‌ទ័ព​ទាំង​បី​នាក់​នោះ​ឡើយ។ ស្តេច​ទត​បាន​តែង‌តាំង​គាត់​ជា​មេ​បញ្ជា​ការ​កង​អង្គ‌រក្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប​រូប តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែង​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​កង​អង្គរក្ស​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​មេ‌ទ័ព​ទាំង​បី​រូប​បាន​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ‌រក្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​កង‌ពល​កេរេ‌ធីម និង​ពេលេ‌ធីម។


នេះ​ហើយ​ជា​ស្នា​ដៃ​របស់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ក្រុម​ទាំង​បី​នាក់។


ក្នុង​ក្រុម​ទាំង​សាម‌សិប​នាក់ មាន​លោក​អេសា‌អែល ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែល‌ហា‌ណាន​ជា​កូន​របស់​លោក​ដូដូ អ្នក​ភូមិ​បេថ្លេ‌ហិម


ស្តេច​ទត​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ពី​ក្រុង​បេ‌ថាស និង​ក្រុង​បេរ៉ូ‌ថាយ ដែល​ជា​ក្រុង​របស់​ស្តេច​ហាដា‌រេស៊ើរ។


លោក​បេណា‌យ៉ា ជា​វីរ‌បុរស​ម្នាក់​ក្នុង​ចំណោម​វីរ‌បុរស​ទាំង​សាម‌សិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមី‌សាបា​ជា​កូន​របស់​គាត់​ក៏​ស្ថិត​នៅ​ក្នុង​កង‌ពល​នេះ​ដែរ។


មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​បាន​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។


លោក​អហ៊ី‌ម៉ាឡេក​ឆ្លើយ​ស្តេច​ថា៖ «ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ស្តេច តើ​មាន​នរណា​ស្មោះ​ត្រង់​ដូច​ទត? គាត់​ជា​កូន​ប្រសា​របស់​ស្តេច ជា​មេ‌ទ័ព​នៃ​កង​រក្សា​ស្តេច និង​ជា​អ្នក​មាន​កិត្តិយស​ខ្ពង់‌ខ្ពស់​ក្នុង​វាំង​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម