រីឯយូសុះវិញ ជនជាតិម៉ាឌានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឲ្យមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្តេច។
២ ពង្សាវតារក្សត្រ 8:6 - អាល់គីតាប ស្តេចសួរនាង ហើយនាងក៏រៀបរាប់ជម្រាបស្តេចតាមដំណើររឿង។ ពេលនោះស្តេចបញ្ជាទៅមន្ត្រីម្នាក់ថា៖ «ចូរប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់នាងឲ្យនាងវិញ ព្រមទាំងប្រគល់ភោគផលពីស្រែចម្ការរបស់នាង តាំងពីពេលដែលនាងចាកចេញពីស្រុក រហូតមកដល់ពេលនេះផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចសួរស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្ដេចតម្រូវពួករាជការម្នាក់ឲ្យជួយនាង ដោយបង្គាប់ថា៖ «ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចម្ការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការសួរនាង ហើយនាងក៏រៀបរាប់ទូលស្ដេចតាមដំណើររឿង។ ពេលនោះ ស្ដេចបញ្ជាទៅមន្ត្រីម្នាក់ថា៖ «ចូរប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់នាងឲ្យនាងវិញ ព្រមទាំងប្រគល់ភោគផលពីស្រែចម្ការរបស់នាង តាំងពីពេលនាងចាកចេញពីស្រុក រហូតមកដល់ពេលនេះផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចបានសួរដល់ស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្តេចទ្រង់ដំរូវពួករាជការម្នាក់សំរាប់ជួយនាង ដោយបង្គាប់ថា ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចំការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះផង។ |
រីឯយូសុះវិញ ជនជាតិម៉ាឌានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឲ្យមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្តេច។
ស្តេចទតប្រាប់ថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
នៅពេលដែលកេហាស៊ីរៀបរាប់ជូនស្តេច អំពីអេលីយ៉ាសាក់ធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្តាយក៏ចូលមកជួបស្តេច ដើម្បីទាមទារសូមផ្ទះសម្បែង និងដីធ្លីរបស់នាង។ កេហាស៊ីជម្រាបថា៖ «សូមជម្រាបស្តេច នេះហើយស្ត្រីដែលជាម្តាយ ព្រមទាំងកូនរបស់នាង ដែលអេលីយ៉ាសាក់បានធ្វើឲ្យមានជីវិតរស់ឡើងវិញ!»។
អេលីយ៉ាសាក់ធ្វើដំណើរទៅក្រុងដាម៉ាស។ ពេលនោះស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរីកំពុងតែមានជំងឺ។ គេជម្រាបស្តេចថា៖ «អ្នកជំនិតរបស់អុលឡោះអញ្ជើញមកដល់ហើយ»។
លោកយេហ៊ូវងើបមុខឡើងមើលទៅបង្អួចរួចពោលថា៖ «តើអ្នកណាស្ម័គ្រចិត្តចុះចូលមកខាងខ្ញុំ?»។ ពេលនោះមានមហាតលឹកពីរបីនាក់អើតមើលមកគាត់។
ស្តេចទតបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្តេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្តេច ព្រមទាំងពួកកូនច្បង ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។
កាលណាអុលឡោះតាអាឡាពេញចិត្តនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ទ្រង់ផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
ចិត្តរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងដៃរបស់អុលឡោះតាអាឡា ទ្រង់ផ្អៀងដៃទៅខាងណា ទឹកហូរទៅខាងនោះ។
ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅឲ្យគេចុះ។
ស្តេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្តើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញតាមសំរួលទៅ»។