អេលីយ៉ាសាក់យកអាវធំរបស់អេលីយ៉េសវាយទឹកទន្លេ ទាំងនិយាយថា៖ «តើអុលឡោះតាអាឡាជាម្ចាស់របស់អេលីយ៉េសនៅទីណា?»។ ពេលដែលគាត់វាយទឹកនោះទឹកក៏ញែកចេញពីគ្នា ហើយគាត់ដើរឆ្លងកាត់ទៅ។
២ ពង្សាវតារក្សត្រ 8:4 - អាល់គីតាប ពេលនោះស្តេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតអុលឡោះគាត់មានប្រសាសន៍ថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលអេលីយ៉ាសាក់បានធ្វើ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្តេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើអ្នកសំណព្វរបស់ព្រះថា៖ «ចូរប្រាប់យើងពីការធំៗទាំងប៉ុន្មានដែលអេលីសេបានធ្វើ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់ ទ្រង់មានរាជឱង្ការថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលលោកអេលីសេបានធ្វើ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅគ្រានោះ ស្តេចទ្រង់កំពុងតែមានបន្ទូលនឹងកេហាស៊ី ជាអ្នកបំរើនៃអ្នកសំណប់របស់ព្រះថា ចូរប្រាប់យើងពីការយ៉ាងធំទាំងពួង ដែលអេលីសេបានធ្វើ |
អេលីយ៉ាសាក់យកអាវធំរបស់អេលីយ៉េសវាយទឹកទន្លេ ទាំងនិយាយថា៖ «តើអុលឡោះតាអាឡាជាម្ចាស់របស់អេលីយ៉េសនៅទីណា?»។ ពេលដែលគាត់វាយទឹកនោះទឹកក៏ញែកចេញពីគ្នា ហើយគាត់ដើរឆ្លងកាត់ទៅ។
គាត់បែរមកមើលក្មេងទាំងនោះ ហើយដាក់បណ្តាសាវាក្នុងនាមអុលឡោះតាអាឡា។ ស្រាប់តែមានមេខ្លាឃ្មុំពីរចេញពីព្រៃមកហែកក្មេងទាំងនោះ អស់សែសិបពីរនាក់។
គាត់មានប្រសាសន៍ទៅកាន់កេហាស៊ីជាក្មេងបម្រើថា៖ «ចូរទៅហៅស្ត្រីភូមិស៊ូណែមមក!»។ កេហាស៊ីចេញទៅហៅនាង ហើយនាងក៏មកឈរនៅមុខគាត់។
នាងក៏ចេញដំណើរទៅជួបអ្នកជំនិតរបស់អុលឡោះនៅភ្នំកើមែល។ កាលអ្នកជំនិតរបស់អុលឡោះឃើញនាងពីចម្ងាយ គាត់មានប្រសាសន៍ទៅកាន់កេហាស៊ីជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់អុលឡោះបានប្រាប់ ស្រាប់តែសាច់របស់គាត់ឡើងស្អាត ដូចសាច់កូនក្មេង គាត់ក៏បានជាស្អាតបរិសុទ្ធ។
ពេលនោះ អេលីយ៉ាសាក់កំពុងអង្គុយជុំគ្នាជាមួយអស់លោកអះលីជំអះ នៅក្នុងផ្ទះរបស់គាត់។ ស្តេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់អេលីយ៉ាសាក់ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់អស់លោកអះលីជំអះថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណាអ្នកបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ចៅហ្វាយគេ ក៏មកដល់តាមក្រោយហើយដែរ»។
អ្នកជំនិតរបស់អុលឡោះមានប្រសាសន៍ថា៖ «តើផ្លែពូថៅនោះធ្លាក់នៅកន្លែងណា?»។ គាត់ចង្អុលបង្ហាញកន្លែងដែលផ្លែពូថៅធ្លាក់។ អេលីយ៉ាសាក់កាត់ឈើមួយកង់បោះទៅក្នុងទឹក ផ្លែពូថៅក៏ផុសពីទឹកអណ្តែតឡើង។
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចូរស្តាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។
មនុស្សឃ្លង់ទាំងបួននាក់នាំគ្នាទៅហៅអ្នកយាមទ្វារក្រុង ហើយប្រាប់ថា៖ «ពួកយើងបានចូលទៅក្នុងទីតាំងទ័ពរបស់ពួកស៊ីរី តែពុំប្រទះឃើញនរណាម្នាក់ ឬក៏ឮសូរសំឡេងមនុស្សណាសោះឡើយ។ ពួកយើងឃើញមានតែសេះ លា ដែលគេចងទុក និងតង់ត៍ដែលគេបោះបង់ចោលប៉ុណ្ណោះ»។
នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្តេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្តីស្លាប់នៅទីនេះ?
លុះគ្រប់ប្រាំពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅជួបស្តេច ដើម្បីទាមទារផ្ទះសម្បែង និងដីធ្លីរបស់នាងវិញ។
បន្ទាប់មក ស្តេចចាត់ហោរាចារ្យទាំងនោះឲ្យទៅភូមិបេថ្លេហិម ដោយនិយាយថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីទារកនោះឲ្យច្បាស់លាស់។ កាលបើឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឲ្យយើងទៅថ្វាយបង្គំគាត់ដែរ»។
ពេលឃើញអ៊ីសា ស្តេចហេរ៉ូដសប្បាយចិត្តក្រៃលែង ដ្បិតគាត់ចង់ជួបអ៊ីសា តាំងពីយូរយារមកហើយ ព្រោះគាត់តែងឮគេនិយាយអំពីអ៊ីសាហើយសង្ឃឹមថា នឹងបានឃើញអ៊ីសាធ្វើការអស្ចារ្យអ្វីមួយ។
រីឯស្តេចហេរ៉ូដបានប្រាប់ថា៖ «យើងបានឲ្យគេកាត់ ក យ៉ះយ៉ាស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ស្តេចហេរ៉ូដមានបំណងចង់ជួបអ៊ីសា។
គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់ឲ្យខ្ញុំនិយាយម្ដងទៀតដូច្នេះ? ប្រហែលអស់លោកចង់ធ្វើជាសិស្សរបស់អ្នកនោះដែរហើយមើលទៅ!»។
ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា។