កាលស្តេចយ៉ូសាផាតឡើងគ្រងរាជ្យនោះ គាត់មានអាយុសាមសិបប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
២ ពង្សាវតារក្សត្រ 8:16 - អាល់គីតាប នៅឆ្នាំទីប្រាំ នៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ និងជាស្តេចស្រុកអ៊ីស្រអែលស្តេចយ៉ូរ៉ាម ជាបុត្រស្តេចយ៉ូសាផាតបានឡើងសោយរាជ្យនៅស្រុកយូដា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីប្រាំ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយេហូសាផាតសោយរាជ្យលើស្រុកយូដា នោះស្ដេចយេហូរ៉ាម ជាបុត្រយេហូសាផាត ក៏ឡើងសោយរាជ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង |
កាលស្តេចយ៉ូសាផាតឡើងគ្រងរាជ្យនោះ គាត់មានអាយុសាមសិបប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាម ជាកូន បានឡើងស្នងរាជ្យ។
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី គាត់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រអែល។
ស្តេចអហាស៊ីយ៉ាស្លាប់ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា ដែលអេលីយ៉េសបានថ្លែង។ ស្តេចអហាស៊ីយ៉ាគ្មានកូនទេ ដូច្នេះស្តេចយ៉ូរ៉ាម ជាប្អូន ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលស្តេចយ៉ូហូរ៉ាម ជាបុត្ររបស់ស្តេចយ៉ូសាផាត ស្តេចស្រុកយូដា។
ពេលនោះនាងយ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនរបស់ស្តេចអហាស៊ីយ៉ា បានយកស្តេចយ៉ូអាស ជាបុត្រារបស់ស្តេចអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ នាងនាំកូននោះទៅលាក់នៅបន្ទប់ដេកមួយក្នុងម៉ាស្ជិទ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់កុមារមិនឲ្យនាងអថាលាឃើញ ដូច្នេះកុមារក៏រួចពីស្លាប់។
នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលរបស់ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចយ៉ូរ៉ាមជាបុត្ររបស់ស្តេចអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារីបានដប់ពីរឆ្នាំ។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ និងជាស្តេចស្រុកអ៊ីស្រអែល ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា
ប្រជាជននៅក្រុងយេរូសាឡឹម នាំគ្នាលើកសម្តេចអហាស៊ីយ៉ា ជាកូនពៅរបស់ស្តេចយ៉ូរ៉ាម ឲ្យឡើងស្នងរាជ្យឪពុក ដ្បិតកូនបងៗត្រូវជនជាតិអារ៉ាប់សម្លាប់អស់ នៅពេលពួកគេមកលុកលុយស្រុក។ ហេតុនេះហើយបានជាស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា។