ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 5:1 - អាល់គីតាប

មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី។ ស្តេច​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​គាត់។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជម្នះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​បុរស​ម្នាក់​ឈ្មោះ​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី។ ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​លោក។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជំនះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 5:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។


ថ្ងៃ​មួយ អេលី‌យ៉ាសាក់​ដើរ​កាត់​តាម​ភូមិ​ស៊ូ‌ណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់ ជា​អ្នក​មាន​បាន​ឃាត់​គាត់ ឲ្យ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​គាត់​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ គាត់​តែងតែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។


គ្រា​នោះ​កង‌ទ័ព​ស៊ីរី បាន​ចេញ​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រ‌អែល ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​នាំ​យក​ទៅ​ជា​ឈ្លើយ។ ក្មេង​ស្រី​នេះ​នៅ​បម្រើ​ភរិយា​របស់​លោក​ណាម៉ាន់។


ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។ កាល​កេហា‌ស៊ី ចាក​ចេញ​ពី​ណាពី​អេលី‌យ៉ាសាក់​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។


នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្តី​ស្លាប់​នៅ​ទី​នេះ?


លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា បាន​ទទួល​តំណែង​ធំ​ជាង​គេ បន្ទាប់​ពី​ស្តេច​អហា‌ស៊ូរុស។ គាត់​ជា​វរ‌ជន​មួយ​នាក់​របស់​ជន‌ជាតិ​យូដា ដែល​ជន​រួម​ជាតិ​របស់​គាត់​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា។ គាត់​តែងតែ​ផ្តល់​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ​ជូន​ប្រជា‌ជន​របស់​គាត់​ជា‌និច្ច៕


ដ្បិត​លោក​ម៉ាដេ‌កាយ​ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជ‌វាំង។ កិត្តិនាម​របស់​គាត់​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ក្នុង​អាណា‌ខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ស្រឡាញ់​រាប់​អាន​ជន‌ជាតិ​អ៊ីស្រ‌អែល។ ម៉្យាង​ទៀត ពួក​នា​ម៉ឺន​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន និង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប នាំ​គ្នា​គោរព​ម៉ូសា​យ៉ាង​ខ្លាំង។


គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជំនះ​ស្ថិត​នៅ​លើអុលឡោះ‌តាអាឡា។


នៅ​ជំនាន់​ណាពី​អេលី‌យ៉ាសាក់ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រ‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។


អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។


ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ​ក្រៅ​ពី​ការ​ដែល​អាល់ម៉ា‌ហ្សៀស​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សំដី​ក្ដី ឬ​តាម​កិច្ចការ​ក្ដី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​អុលឡោះ​នោះ​ឡើយ។


អុលឡោះ​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​អ៊ីព្លេស‌ហ្សៃតន​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។


ប៉ុន្តែ ពួក​យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​ជន‌ជាតិ​អាំម៉ូន ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​មាត់​ស្ទឹង​យ៉ាបុក ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​តំបន់​ភ្នំ និង​ក្រុង​ឯ​ទៀតៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង បាន​ហាម​ឃាត់​នោះ​ឡើយ»។