២ ពង្សាវតារក្សត្រ 4:13 - អាល់គីតាប
អេលីយ៉ាសាក់មានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថាបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅជម្រាបស្តេច ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។
សូមមើលជំពូក
លោកប្រាប់អ្នកបម្រើថា៖ «ចូរនិយាយទៅនាងថា នាងបានចាត់ចែងគោរពដល់យើងជាខ្លាំងណាស់ ឥឡូវនេះ តើយើងត្រូវសងគុណដល់នាងយ៉ាងណាខ្លះ? តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជម្រាបមេទ័ពធំជំនួសនាងឬទេ?» តែនាងឆ្លើយតបថា៖ «នាងខ្ញុំចូលចិត្តនៅតែកណ្ដាលពួកសាសន៍នាងខ្ញុំនេះទេ»។
សូមមើលជំពូក
លោកអេលីសេមានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថា នាងបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅទូលព្រះរាជា ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។
សូមមើលជំពូក
រួចលោកប្រាប់អ្នកបំរើថា ចូរនិយាយនឹងនាងថា មើល នាងបានចាត់ចែងគោរពដល់យើងជាច្រើនដល់ម៉្លេះ ឥឡូវនេះ តើត្រូវឲ្យយើងសងគុណដល់នាងយ៉ាងណាខ្លះ តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជំរាបមេទ័ពធំឲ្យនាងឬទេ តែនាងឆ្លើយតបថា នាងខ្ញុំចូលចិត្តនៅតែកណ្តាលពួកសាសន៍នាងខ្ញុំនេះទេ
សូមមើលជំពូក