Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 លោក​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​និយាយ​ទៅ​នាង​ថា នាង​បាន​ចាត់​ចែង​គោរព​ដល់​យើង​ជា​ខ្លាំង​ណាស់ ឥឡូវ​នេះ តើ​យើង​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ? តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជម្រាប​មេ‌ទ័ព​ធំ​ជំនួស​នាង​ឬ​ទេ?» តែ​នាង​ឆ្លើយ​តប​ថា៖ «នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្ដាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​ប្រាប់​នាង​ថា នាង​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់​បំផុត តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ? តើ​ចង់​ឲ្យ​យើង​ទៅ​ទូល​ព្រះ‌រាជា ឬ​និយាយ​ជា​មួយ​មេ‌ទ័ព​ជំនួស​នាង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ នាង​ខ្ញុំ​រស់​នៅ​ដោយ​សុខ‌សាន្ត ក្នុង​ចំណោម​ញាតិ​មិត្ត​របស់​នាង​ខ្ញុំ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​លោក​ប្រាប់​អ្នក​បំរើ​ថា ចូរ​និយាយ​នឹង​នាង​ថា មើល នាង​បាន​ចាត់‌ចែង​គោរព​ដល់​យើង​ជា​ច្រើន​ដល់​ម៉្លេះ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​យើង​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជំរាប​មេ‌ទ័ព​ធំ​ឲ្យ​នាង​ឬ​ទេ តែ​នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្តាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​ប្រាប់​នាង​ថា​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់​បំផុត តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ? តើ​ចង់​ឲ្យ​យើង​ទៅ​ជម្រាប​ស្តេច ឬ​និយាយ​ជា​មួយ​មេ‌ទ័ព​ជំនួស​នាង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ នាង​ខ្ញុំ​រស់​នៅ​ដោយ​សុខ‌សាន្ត ក្នុង​ចំណោម​ញាតិ​មិត្ត​របស់​នាង​ខ្ញុំ​ហើយ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:13
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​នឹង​មិន​យក​អ្វី​ក្រៅ​តែ​ពីម្ហូប​អាហារ​ដែល​ពួក​យុវជន​បាន​ទទួល​ទាន​ទៅ​ហើយ និង​ចំណែក​របស់​អ្នក​ដែល​បាន​ចេញ​ទៅ​ជា‌មួយ​ទូល‌បង្គំ​ប៉ុណ្ណោះ គឺសូម​ឲ្យ​អាន់នើរ អែសកុល និង​ម៉ាមរេ យក​ចំណែក​របស់​ខ្លួន​ចុះ»។


មួយ​ទៀត ត្រូវ​ប្រាប់​ដល់​អ័ម៉ា‌សាថា "តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ? បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង"»។


ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។


លោក​ប្រាប់​កេហា‌ស៊ី​ជា​អ្នក​បម្រើ​លោក​ថា៖ «ចូរ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​មក!»។ ពេល​គាត់​ហៅ​នាង​មក​ដល់​ហើយ នាង​ឈរ​នៅ​មុខ​លោក។


លោក​សួរ​ទៀត​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា?» កេហា‌ស៊ី​ឆ្លើយ​ឡើង​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្តី​ក៏​ចាស់​ផង»។


នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​អ្នក និង​គ្រួសារ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​ប្រាំពីរ​ឆ្នាំ»។


ពេល​គាត់​ទៅ​ដល់ ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​នៅ​ជា‌មួយ​គ្នា គាត់​ក៏​ជម្រាប​ថា៖ «លោក​មេ‌ទ័ព​អើយ ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​លោក!» រួច​យេហ៊ូវ​សួរ​ថា៖ «តើ​អ្នក​ណា​ក្នុង​ពួក​យើង​នេះ?» គាត់​ឆ្លើយ​ថា៖ «លោក​មេ‌ទ័ព​អើយ គឺ​លោកហ្នឹង​ហើយ»។


៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះ‌អម្ចាស់ ឲ្យ​សម​ជា​ពួក​បរិសុទ្ធ ហើយ​ជួយ​នាង តាម​អ្វី​ដែល​នាង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​ជួយ ដ្បិត​នាង​បាន​ជួយ​មនុស្ស​ជា​ច្រើន រួម​ទាំង​ខ្ញុំ​ផង​ដែរ។


សូម​ជម្រាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ​ហត់​យ៉ាង​ច្រើន ដើម្បី​អ្នក​រាល់​គ្នា។


កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។


ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​អយុត្តិធម៌ ហើយ​ភ្លេច​កិច្ច‌ការ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សម្ដែង​ចំពោះ​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​បាន​បម្រើ​ពួក​បរិសុទ្ធ ហើយ​នៅ​តែ​បម្រើ​ទៀត​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម