រួចប្រាប់គេថា “ស្តេចបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្តល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃស្តេចវិលត្រឡប់មកពីច្បាំងវិញដោយសុខសាន្ត”»។
២ ពង្សាវតារក្សត្រ 3:9 - អាល់គីតាប ស្តេចស្រុកអ៊ីស្រអែល ស្តេចស្រុកយូដា និងស្តេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេចអ៊ីស្រាអែល ស្តេចយូដា និងស្តេចអេដុមក៏នាំគ្នាចេញទៅ ដើរអស់រយៈពេលប្រាំពីរថ្ងៃ ឥតមានទឹកសម្រាប់ពលទ័ព និងហ្វូងសត្វដែលទៅជាមួយគេនោះសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា នឹងស្តេចអេដំមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសំរាប់ពលទ័ពនឹងហ្វូងសត្វ ដែលតាមគេទៅនោះសោះ |
រួចប្រាប់គេថា “ស្តេចបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្តល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃស្តេចវិលត្រឡប់មកពីច្បាំងវិញដោយសុខសាន្ត”»។
គ្រានោះនៅស្រុកអេដុម គ្មានស្តេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្តេចយូដាតែងតាំង។
ស្តេចយ៉ូសាផាតបានឲ្យគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គម្រោងការនេះ ពុំបានសម្រេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។
នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលរបស់ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចយ៉ូរ៉ាមជាបុត្ររបស់ស្តេចអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារីបានដប់ពីរឆ្នាំ។
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ថា៖ «ពិតជាអុលឡោះតាអាឡាហើយ ដែលហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ូអាប់»។
បន្ទាប់មក ស្តេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅជម្រាបស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដាថា៖ «ស្តេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងខ្ញុំ តើស្តេចពេញចិត្តចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតមានប្រសាសន៍តបថា៖ «ខ្ញុំយល់ព្រមទៅជាមួយស្តេចដែរ! ពលទ័ពរបស់ខ្ញុំក៏ដូចជាពលទ័ពរបស់ស្តេច ហើយសេះរបស់ខ្ញុំក៏ដូចជាសេះរបស់ស្តេចដែរ»។
ស្តេចសួរទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ស្តេចយ៉ូរ៉ាមតបថា «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។
ក្នុងរជ្ជកាលស្តេចយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្តេចម្នាក់ ឲ្យឡើងគ្រងរាជ្យលើពួកគេ។
ពេលនោះ នាម៉ឺនមន្ត្រីទាំងអស់របស់ស្តេចនឹងមកក្រាបចុះ នៅមុខខ្ញុំ ហើយពោលថា “សូមអ្នក និងប្រជាជនរបស់អ្នកអញ្ជើញទៅចុះ!” ខ្ញុំនឹងចាកចេញទៅ»។ ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូនទៅ ទាំងក្តៅក្រហាយ។
ម៉ូសានាំជនជាតិអ៊ីស្រអែល ចេញពីសមុទ្រក្រហម ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
សហគមន៍អ៊ីស្រអែលទាំងមូល ចាកចេញពីវាលរហោស្ថានស៊ីនតាមបង្គាប់អុលឡោះតាអាឡា។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។
ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។
ហេតុអ្វីបានជាពួកអ្នកនាំក្រុមជំអះរបស់អុលឡោះតាអាឡា ឲ្យមកស្លាប់នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ?
ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងម៉ូសាថា៖ «ហេតុអ្វីបានជាអុលឡោះ និងលោកនាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។
ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេផិឌីម។ នៅកន្លែងនោះ ប្រជាជនរកទឹកផឹកពុំបានទេ។
នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយគាត់ ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។