ស្តេចហ្វៀរ៉អ៊ូននេកោតែងតាំងស្តេចអេលាគីម ជាកូនរបស់ស្តេចយ៉ូសៀសឲ្យស្នងរាជ្យបិតា ហើយដូរឈ្មោះថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ ស្តេចហ្វៀរ៉អ៊ូននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយគាត់ក៏ស្លាប់នៅទីនោះ។
២ ពង្សាវតារក្សត្រ 24:17 - អាល់គីតាប ស្តេចស្រុកបាប៊ីឡូនតែងតាំងសម្តេចម៉ាថានា ជាពូរបស់ស្តេចយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរឈ្មោះថា ស្តេចសេដេគា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបាប៊ីឡូនបានលើកម៉ាថានា ជាមារបស់ព្រះបាទយ៉ូយ៉ាគីនឲ្យសោយរាជ្យជំនួស ដោយផ្លាស់ព្រះនាមទៅជាសេដេគា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកបាប៊ីឡូនតែងតាំងសម្ដេចម៉ាថានា ជាព្រះបិតុលារបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចបាប៊ីឡូនទ្រង់លើកម៉ាថានា ជាមារបស់យ៉ូយ៉ាគីន តាំងឡើងឲ្យបានសោយរាជ្យជំនួស ក៏ផ្លាស់ព្រះនាមទៅជាសេដេគា។ |
ស្តេចហ្វៀរ៉អ៊ូននេកោតែងតាំងស្តេចអេលាគីម ជាកូនរបស់ស្តេចយ៉ូសៀសឲ្យស្នងរាជ្យបិតា ហើយដូរឈ្មោះថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ ស្តេចហ្វៀរ៉អ៊ូននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយគាត់ក៏ស្លាប់នៅទីនោះ។
ស្តេចហ្វៀរ៉អ៊ូននេកោបានតែងតាំងស្តេចអេលាគីម ជាប្អូនរបស់ស្តេចយ៉ូអាហាស់ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ស្តេចនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
ទ្រង់មានបន្ទូលមកគាត់ទៀត នៅរជ្ជកាលស្តេចយេហូយ៉ាគីមជាបុត្ររបស់ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចសេដេគា ជាបុត្ររបស់ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។
នេះជាបន្ទូលដែលអុលឡោះតាអាឡាឆ្លើយតបមកស្តេចសេដេគា តាមរយៈយេរេមា។ ស្តេចសេដេគាបានចាត់លោកផាសហ៊ើរ ជាកូនរបស់លោកម៉ាល់គា និងអ៊ីមុាំសេផានាជាកូនរបស់លោកម៉ាសេយ៉ា ឲ្យមកប្រាប់យេរេមាថា
ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកស្តេចសេដេគា បុត្ររបស់ស្តេចយ៉ូសៀស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនា ជាបុត្ររបស់ស្តេចយេហូយ៉ាគីម។
នៅដើមរជ្ជកាលស្តេចសេដេគា ជាស្ដេចស្រុកយូដា អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីយេរេមា ស្ដីអំពីស្រុកអេឡាំដូចតទៅ:
ពេលស្តេចសេដេគាឡើងសោយរាជ្យ គាត់មានអាយុម្ភៃមួយឆ្នាំ គាត់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់យេរេមា ដែលជាអ្នកស្រុកលីបណា។
ស្ដេចស្រុកបាប៊ីឡូនជ្រើសរើសពូជស្ដេចស្រុកយូដាមួយនាក់មក ហើយចងសម្ពន្ធមេត្រីជាមួយ ព្រមទាំងឲ្យពូជស្ដេចនោះធ្វើសច្ចាប្រណិធានផង។ ស្ដេចស្រុកបាប៊ីឡូនយកពួកមេដឹកនាំចេញពីស្រុក
យើងជាម្ចាស់ដ៏មានជីវិតអស់កល្ប! -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ - ស្ដេចនោះមុខជាស្លាប់នៅក្នុងស្រុក នៅក្បែរស្ដេចដែលបានតែងតាំងខ្លួនឲ្យគ្រងរាជ្យ និងនៅកណ្ដាលក្រុងបាប៊ីឡូន ព្រោះស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រីទៀតផង។
ជនជាតិបាប៊ីឡូននាំគ្នាមករកនាង ដើម្បីរួមដំណេកជាមួយនាង ហើយបង្ខូចនាងឲ្យក្លាយទៅជាស្រីពេស្យា។ នាងបានខូចខ្លួនជាមួយពួកគេ រហូតដល់នាងស្អប់ខ្ពើមពួកគេ។
លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីយ៉ែលហៅថាបេលថិស្សាសារ ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និងអសារាហៅថាអបេឌ-នេកោ។