Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 23:34 - អាល់គីតាប

34 ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ​តែង‌តាំង​ស្តេច​អេលា‌គីម ជា​កូន​របស់​ស្តេច​យ៉ូសៀស​ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​ឈ្មោះ​ថា យេហូ‌យ៉ាគីម​វិញ។ រី​ឯ​ស្តេច​យ៉ូអា‌ហាស់ ស្តេច​ហ្វៀរ៉អ៊ូន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​គាត់​ក៏​ស្លាប់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 រួច​ផារ៉ោន-នេកោ​បាន​លើក​អេលា‌គីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​យ៉ូសៀស ជា​បិតា ហើយ​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា​យេហូ‌យ៉ាគីម​វិញ ទ្រង់​ក៏​នាំ​យ៉ូអា‌ហាស​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអា‌ហាស​សុគត​នៅ​ស្រុក​នោះ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ព្រះចៅ​ផារ៉ោន​នេកោ​តែង‌តាំង​ព្រះ‌បាទ​អេលា‌គីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូអា‌ហាស់ ព្រះចៅ​ផារ៉ោន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​ទ្រង់​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 រួច​ផារ៉ោន-នេកោ ទ្រង់​លើក​អេលា‌គីម ជា​បុត្រ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​យ៉ូសៀស ជា​ព្រះ‌បិតា ហើយ​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ាគីម វិញ ទ្រង់​ក៏​នាំ​យក​យ៉ូអា‌ហាស ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអា‌ហាស​សុគត​នៅ​ស្រុក​នោះ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 23:34
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ្វៀរ៉អ៊ូន​ដាក់​ឈ្មោះ​ឲ្យ​យូសុះ​ថា “សាប់‌ណាត់‌ផានា”ហើយ​ស្តេច​ដណ្តឹង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ប៉ូទី‌ផេរ៉ា ជា​អ៊ីមុាំ​នៅ​ក្រុង​អូន មក​ឲ្យ​យូសុះ​ធ្វើ​ជា​ភរិយា។ ពេល​នោះ យូសុះ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។


ក្នុង​រជ្ជកាល​ស្តេច​យ៉ូសៀស ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ ជា​ស្តេច​ស្រុក​អេស៊ីប​បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺ‌ប្រាត ដើម្បី​ជួយ​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ស្តេច​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ស្តេច​ហ្វៀរ៉អ៊ូន​ឃើញ ក៏​សម្លាប់​ស្តេច​យ៉ូសៀស​នៅ​មេគី‌ដោ។


ស្តេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​សម្តេច​ម៉ាថា‌នា ជា​ពូ​របស់​ស្តេច​យ៉ូ‌យ៉ា‌គីន ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​ឈ្មោះ​ថា ស្តេច​សេដេគា។


រីឯ​បុត្រ​របស់​ស្តេច​យ៉ូសៀស គឺ​យ៉ូហា‌ណាន​ជា​កូន​ច្បង យេហូ‌យ៉ាគីម​ជា​កូន​ទី​ពីរ សេ‌ដេគា​ជា​កូន​ទី​បី និង​សាលូម​ជា​កូន​ទី​បួន។


ទ្រង់​មាន​បន្ទូល​មក​គាត់​ទៀត នៅ​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម​ជា​បុត្រ​របស់​ស្តេច​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ស្តេច​សេដេ‌គា ជា​បុត្រ​របស់​ស្តេច​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ខែ​ទី​ប្រាំ។


នៅ​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម​បុត្រ​របស់​ស្តេច​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា​ដូច​ត​ទៅ៖


លោក​នាយក​ក្រុម​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានី‌យ៉ែល​ហៅ​ថា​បេល‌ថិស្សា‌សារ ហាណា‌នា​ហៅ​ថា​សាដ្រាក់ មីសា‌អែល​ហៅ​ថា​មែសាក់ និង​អសា‌រា​ហៅ​ថា​អបេឌ-‌នេកោ។


ព្រំ​ប្រទល់​នេះ​កាត់​តាម​ជំរាល​ភ្នំ​ខាង​ជើង​ដែល​នៅ​ជាប់​តំបន់​អារ៉ា‌បា ហើយ​ចុះ​ទៅ​ក្នុង​តំបន់​អារ៉ា‌បា​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម