Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 49:34 - អាល់គីតាប

34 នៅ​ដើម​រជ្ជកាល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ស្រុក​អេឡាំ នៅ​ដើម​រជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ស្រុក​អេឡាំ នៅ​ដើម​រាជ្យ​នៃ​សេដេគា ស្តេច​យូដា ថា

សូមមើលជំពូក ចម្លង




យេរេមា 49:34
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាក សាឌលូឌ និង​អើរ៉ាម។


នៅ​គ្រា​នោះ អាំរ៉ា‌ផែល ជា​ស្តេច​ស្រុក​ស៊ីណើរ អើយ៉ុក ជា​ស្តេច​ស្រុក​អេឡា‌សារ កេដូ‌ឡោមើរ ជា​ស្តេច​ស្រុក​អេឡាំ និង​ធីដាល ជា​ស្តេច​ស្រុក​កូយីម


គឺ​តទល់​នឹង​ស្តេច​កេដូ‌ឡោមើរ ជា​ស្តេច​ស្រុក​អេឡាំ ស្តេច​ធីដាល ជា​ស្តេច​ស្រុក​កូយីម ស្តេច​អាំរ៉ា‌ផែល ជា​ស្តេច​ស្រុក​ស៊ីណើរ និង​ស្តេច​អើរយ៉ុក ជា​ស្តេច​ស្រុក​អេឡា‌សារ គឺ​ស្តេច​បួន​នាក់​តទល់​នឹង​ស្តេច​ប្រាំ​នាក់។


«យើង​ខ្ញុំ រេហ៊ូម ជា​ទេសា‌ភិបាល និង​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហ‌ការី​គ្រប់​គ្នា​នៃ​តំបន់​ឌីណា អផារ‌សាថាក់ ថើ‌ផែល អផា‌រ៉ាស អើកា‌វេ បាប៊ី‌ឡូន ស៊ូសាន ដេហាវេ អេឡាំ


នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។ កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ ដ្បិត​អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។


ស្ដេច​ទាំង​អស់​របស់​ស្រុក​ស៊ីមរី ស្ដេច​ទាំង​អស់​របស់​ស្រុក​អេឡាំ និង​ស្ដេច​ទាំង​អស់​របស់​ស្រុក​មេឌី


ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណា‌នា ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ណាពី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​មូល​ថា៖


ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​ក្រុង​ដ៏​សំខាន់​របស់​អាណា‌ខេត្ត​អេឡាំ។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។


គឺ​ទាំង​អ្នក​ស្រុក​ផាថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម