អេសេគាល 17:16 - អាល់គីតាប16 យើងជាម្ចាស់ដ៏មានជីវិតអស់កល្ប! -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ - ស្ដេចនោះមុខជាស្លាប់នៅក្នុងស្រុក នៅក្បែរស្ដេចដែលបានតែងតាំងខ្លួនឲ្យគ្រងរាជ្យ និងនៅកណ្ដាលក្រុងបាប៊ីឡូន ព្រោះស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រីទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាស្តេចនឹងត្រូវស្លាប់ នៅកន្លែងក្នុងស្រុកដែលបានតាំងទ្រង់ឡើងឲ្យសោយរាជ្យ ដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្តាច់សេចក្ដីសញ្ញារបស់ស្តេចនោះ គឺនឹងត្រូវស្លាប់ នៅកណ្ដាលក្រុងបាប៊ីឡូនជិតស្តេចនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 យើងជាព្រះដ៏មានជីវិតគង់នៅ! -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - ស្ដេចនោះមុខជាស្លាប់នៅក្នុងស្រុក នៅក្បែរស្ដេចដែលបានតែងតាំងខ្លួនឲ្យគ្រងរាជ្យ និងនៅកណ្ដាលក្រុងបាប៊ីឡូន ព្រោះស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រីទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាស្តេចយើង នឹងត្រូវស្លាប់ នៅកន្លែងនៃស្តេច ដែលបានតាំងទ្រង់ឡើង ឲ្យសោយរាជ្យដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្តាច់សេចក្ដីសញ្ញារបស់ស្តេចនោះបង់ គឺនឹងត្រូវស្លាប់ នៅកណ្តាលក្រុងបាប៊ីឡូនជិតស្តេចនោះឯង សូមមើលជំពូក |
ទតបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ(អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រអែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ស្តេចសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសំដែងឲ្យជនជាតិអ៊ីស្រអែល និងជនជាតិយូដាឃើញថាស្តេចស្នេហាជាតិ)។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។