ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 2:8 - អាល់គីតាប

ពេល​នោះ អេលី‌យ៉េស​យក​អាវ​ធំ​របស់​គាត់​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ អ្នក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​អេលីយ៉ា​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​ពីរ​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​អេលីយ៉ា​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អេលីយ៉ា​លោក​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​២​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 2:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អេលី‌យ៉េស​ឮ​សំឡេង​នោះ គាត់​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ គាត់​ឮ​សំឡេង​ថា៖ «អេលី‌យ៉េស​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។


អេលី‌យ៉េស​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ជួប​នឹង​អេលី‌យ៉ាសាក់ ជា​កូន​របស់​លោក​សាផាត​កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ អេលី‌យ៉ាសាក់​ភ្ជួរ​ក្រោយ​គេ​បង្អស់។ អេលី‌យ៉េស​ចូល ទៅ​ជិត​អេលី‌យ៉ាសាក់ រួច​ដោះ​អាវ​ធំ​របស់​គាត់​បោះ​ទៅ​លើ​អេលី‌យ៉ាសាក់។


អេលី‌យ៉ាសាក់​យក​អាវ​ធំ​របស់​អេលី‌យ៉េស​វាយ​ទឹក​ទន្លេ ទាំង​និយាយ​ថា៖ «តើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អេលី‌យ៉េស​នៅ​ទី​ណា?»។ ពេល​ដែល​គាត់​វាយ​ទឹក​នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​គាត់​ដើរ​ឆ្លង​កាត់​ទៅ។


ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ទ្រង់​លើក​ដៃ​កំហែង​ទន្លេ​អឺប្រាត ទ្រង់​ប្រើ​អំណាច​ផ្លុំ​បំបែក​ទន្លេ​នេះ ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។


ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន‌ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ស្លាប់​អស់​ទៅ។


អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណា ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។


ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺ‌ប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​ឲ្យ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។


ស្តេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់​ទ្រាយ​ដូច​ម្តេច​ដែរ?»។ នាង​ជម្រាប​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្តប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ស្តេច​សូល​ដឹង​ភ្លាម​ថា ជា​សាំយូ‌អែល គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។