ស្តេចអហាប់ក៏ទៅពិសា។ រីឯអេលីយ៉េសវិញ គាត់ឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំអុលឡោះតាអាឡាដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។
២ ពង្សាវតារក្សត្រ 2:25 - អាល់គីតាប គាត់ធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចេញពីទីនោះ ទៅភ្នំកើមែល ហើយពីនោះទៀត លោកក៏វិលត្រឡប់ទៅក្រុងសាម៉ារីវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ចេញពីទីនោះ ទៅឯភ្នំកើមែល ហើយពីនោះ លោកវិលត្រឡប់ទៅឯក្រុងសាម៉ារីវិញ។ |
ស្តេចអហាប់ក៏ទៅពិសា។ រីឯអេលីយ៉េសវិញ គាត់ឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំអុលឡោះតាអាឡាដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។
ស្តេចក៏ចាត់មេកងម្នាក់ ឲ្យនាំពលទាហានហាសិបនាក់ ទៅរកចាប់អេលីយ៉េស។ គេនាំគ្នាឡើងទៅរកចាប់អេលីយ៉េស ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់គាត់ថា៖ «អ្នកជំនិតរបស់អុលឡោះអើយ ចូរចុះមក! នេះជាបញ្ជារបស់ស្តេច»។
ស្តេចយ៉ូសាផាតមានប្រសាសន៍ថា៖ «តើនៅទីនេះ គ្មានណាពីណាម្នាក់ដែលអាចឲ្យយើងទូរអាសួរអុលឡោះតាអាឡាទេឬ?»។ មេទ័ពអ៊ីស្រអែលម្នាក់ជម្រាបថា៖ «នៅទីនេះ មានអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់ណាពីអេលីយ៉េស»។
នាងក៏ចេញដំណើរទៅជួបអ្នកជំនិតរបស់អុលឡោះនៅភ្នំកើមែល។ កាលអ្នកជំនិតរបស់អុលឡោះឃើញនាងពីចម្ងាយ គាត់មានប្រសាសន៍ទៅកាន់កេហាស៊ីជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
អាឡាមេឡេក អាម៉ាដ មីសាល។ នៅទិសខាងលិច ព្រំប្រទល់នៃទឹកដីនេះទៅដល់ភ្នំកើមែល ដោយកាត់តាមស៊ីហោរ-លីបណាថ។