២ ពង្សាវតារក្សត្រ 2:2 - អាល់គីតាប អេលីយ៉េសមានប្រសាសន៍ទៅកាន់អេលីយ៉ាសាក់ថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតអុលឡោះតាអាឡាចាត់ខ្ញុំឲ្យទៅបេតអែល»។ អេលីយ៉ាសាក់តបថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះអ្នកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីអ្នកឡើយ»។ អ្នកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេលីយ៉ាបានប្រាប់ដល់អេលីសេថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងបេត-អែល»។ ប៉ុន្តែ អេលីសេប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលរស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ ដូច្នេះ អ្នកទាំងពីរក៏ចុះទៅបេត-អែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅបេតអែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេលីយ៉ា លោកប្រាប់ដល់អេលីសេថា ចូរឯងរង់នៅទីនេះសិន ដ្បិតព្រះយេហូវ៉ាទ្រង់បានចាត់អញ ឲ្យទៅឯក្រុងបេត-អែល តែអេលីសេប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ចុះទៅឯបេត-អែល |
ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
នៅថ្ងៃទីដប់ប្រាំ នៃខែប្រាំបី ជាថ្ងៃដែលស្តេចកំណត់ខ្លួនឯង គាត់ទៅអាសនៈដែលគាត់បានសង់នៅបេតអែល ដើម្បីប្រារព្ធពិធីបុណ្យ ជាមួយប្រជាជនអ៊ីស្រអែល។ ក្នុងឱកាសនោះ ស្តេចឡើងទៅដុតគ្រឿងក្រអូបនៅលើអាសនៈ។
អេលីយ៉ាសាក់ធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថគាត់ថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។
អេលីយ៉េសមានប្រសាសន៍ទៅគាត់ថា៖ «អេលីយ៉ាសាក់អើយ ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតអុលឡោះតាអាឡាចាត់ខ្ញុំឲ្យទៅក្រុងយេរីខូ»។ អេលីយ៉ាសាក់តបថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះអ្នកផ្ទាល់ ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីអ្នកឡើយ»។ អ្នកទាំងពីរក៏ទៅដល់ក្រុងយេរីខូ។
អេលីយ៉េសមានប្រសាសន៍ទៅគាត់ថា៖ «ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតអុលឡោះតាអាឡាចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ អេលីយ៉ាសាក់តបថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប និងក្នុងឈ្មោះអ្នកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីអ្នកឡើយ»។ អ្នកទាំងពីរក៏បន្តដំណើរទៅមុខទៀត។
ប៉ុន្តែ ម្តាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ អេលីយ៉ាសាក់ក្រោកឡើង ដើរតាមនាងទៅ។
ប្រសិនបើអ្នកស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប គឺស្បថដោយនិយាយពាក្យពិត ស្របតាមយុត្តិធម៌ នោះប្រជាជាតិទាំងឡាយ មុខជាចង់បានពរពីយើង ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្ដែ គេចាកចេញពីយើងទៅដូច្នេះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។
នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូរអាអង្វរអុលឡោះតាអាឡា កាលពីមុន នៅទីនេះជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។
កាលស្តេចសូលឃើញទតចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន គាត់ក៏សួរលោកអប៊ីនើរជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរឆ្លើយតបវិញថា៖ «បាទខ្ញុំមិនដឹងទាល់តែសោះ»។
លោកម្ចាស់អើយ ឥឡូវនេះ នាងខ្ញុំសូមជម្រាបលោកក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ច និងក្នុងនាមលោកម្ចាស់ផ្ទាល់ ដែលមានជីវិតរស់នៅថា អុលឡោះតាអាឡាបានឃាត់លោក មិនឲ្យទៅបង្ហូរឈាម ដើម្បីសងសឹកដោយដៃរបស់លោកម្ចាស់ផ្ទាល់ឡើយ។ សូមឲ្យខ្មាំងសត្រូវរបស់លោកម្ចាស់ ព្រមទាំងអស់អ្នកដែលចង់ធ្វើអាក្រក់ចំពោះលោកម្ចាស់ ទទួលទោសដូចលោកណាបាលដែរ។