ស្តេចមានប្រសាសន៍ថា កុំទុកឲ្យស្តេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្តេចនេះ ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់យើងជាដាច់ខាត។
២ ពង្សាវតារក្សត្រ 19:3 - អាល់គីតាប ពួកគេជម្រាបគាត់ដូចតទៅ៖ «ស្តេចហេសេគាមានប្រសាសន៍ថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្តាយគ្មានកម្លាំងបង្កើតវាមកទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ជម្រាបដល់លោកថា៖ «ព្រះបាទហេសេគាមានរាជឱង្ការដូច្នេះថា ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀលប្រៀបដូចជាកូនគ្រប់ខែ តែគ្មានកម្លាំងសម្រាលមកសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាមកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ជំរាបដល់លោកថា ហេសេគាទ្រង់មានបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល នឹងសេចក្ដីដំនៀល ប្រៀបដូចជាកូនគ្រប់ខែហើយ តែគ្មានកំឡាំងនឹងសំរាលមកសោះ |
ស្តេចមានប្រសាសន៍ថា កុំទុកឲ្យស្តេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្តេចនេះ ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់យើងជាដាច់ខាត។
ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំង និងលោកសិបណា ជាស្មៀនស្តេច ព្រមទាំងអ៊ីមុាំចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបណាពីអេសាយជាកូនរបស់លោកអម៉ូស។
ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព ឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលអុលឡោះតាអាឡា ជាម្ចាស់របស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់លោក សូមទ្រង់មេត្តាប្រណី ដល់ប្រជាជនដែលនៅសេសសល់នេះផង»។
ពេលទ្រង់វាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ទ្រង់ធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
មិនត្រូវមានចិត្តរឹងរូសដូចគ្រាបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
អុលឡោះតាអាឡាមានបន្ទូលថា: បើយើងឲ្យស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ តើយើងឃាត់ឃាំងមិនឲ្យកូនកើតបានឬ អុលឡោះជាម្ចាស់របស់អ្នកមានបន្ទូលថា បើយើងឲ្យទារកចាប់ផ្ទៃ តើយើងរារាំងវាមិនឲ្យកើតបានឬ?
ពួកគេនឹងឈឺចុកចាប់ ដូចនៅពេលសំរាលកូន ពួកគេជាកូនល្ងីល្ងើ ដ្បិតដល់ពេលកើត វាពុំព្រមចេញពីផ្ទៃម្ដាយមកទេ។
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។