ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 17:4 - អាល់គីតាប

ប៉ុន្តែ ស្តេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ស្តេច​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ស្តេច​ហូស៊ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ស្តេច​សូ​ជា​ស្តេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារ‌អាករ ទៅ​ជូន​ស្តេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្តេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ស្តេច​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ស្តេច​អាស‌ស៊ើរ​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់​ដូច​ជា​រាល់​ឆ្នាំ​ទៀត។ ហេតុ​នោះ​បាន​ជា​ស្តេច​អាស‌ស៊ើរ​ចាប់​ទ្រង់​ឃុំ​ទុក​ក្នុង​គុក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះ‌បាទ​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ព្រះ‌បាទ​ហូស៊ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​សូ ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារ‌អាករ ទៅ​ថ្វាយ​ស្ដេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ព្រះ‌បាទ​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ស្តេច​អាសស៊ើរ​ទ្រង់​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​ឯ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់ ដូច​ជា​រាល់​ឆ្នាំ​ទៀត ហេតុ​នោះ​បាន​ជា​ស្តេច​អាសស៊ើរ ក៏​ចាប់​ចង​ទ្រង់​ឃុំ​ទុក​ក្នុង​គុក

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 17:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ស្តេច​សាលម៉ា‌នេស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ស្តេច​ហូស៊ា។ ស្តេច​ហូស៊ា​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារ‌អាករ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ីរី​ផង។


បន្ទាប់​មក ស្តេច​ស្រុក​អាស្ស៊ីរី​ឡើង​មក​វាយ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​ឡោម​ព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។


ស្តេច​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ស្តេច​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។


ក្នុង​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ស្តេច​យេហូ‌យ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្តេច​ស្រុក​បាប៊ី‌ឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក​ស្តេច​យេហូ‌យ៉ាគីម ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន មក​ពីអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា។ ទ្រង់​បោះ‌បង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ទ្រង់។


គេ​បាន​អារ​ក​កូន​ទាំង​អស់​របស់​ស្តេច​សេ‌ដេ‌គា នៅ​ចំពោះ​មុខ​ស្តេច​សេ‌ដេ‌គា។ បន្ទាប់​មក​ស្តេច​នេប៊ូ‌ក្នេសា ឲ្យ​គេ​ចាក់​ភ្នែក​របស់​ស្តេច​សេ‌ដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។


ស្តេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក គឺ​ស្តេច​ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​មិន​ខាន”។


ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការ និយាយ​ស្បថ​បំពាន ហើយ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​ទៀត​ផង។ ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិធម៌​ប្រៀប​បាន​នឹង ពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុល ដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់។


អ្វីៗ​ដែល​អេប្រា‌អ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។ រៀង​រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក​ប្រាស់ និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។ អេប្រា‌អ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ ស្រុក​អេស៊ីប។


តើ​ស្តេច​របស់​អ្នក​នៅ​ឯ​ណា ម្ដេច​ក៏​មិន​ឃើញ​មក​ជួយ​សង្គ្រោះ​អ្នក នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន? រីឯ​ពួក​ចៅហ្វាយ ដែល​អ្នក​ធ្លាប់​ពោល​ទៅ​គេ​ថា “សូម​តែង​តាំង​ស្តេច និង​មេ​ដឹក​នាំ ឲ្យ​គ្រប់‌គ្រង​លើ​យើង” តើ​អ្នក​ទាំង​នោះ​ទៅ​ណា​អស់​ហើយ។


ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ ប្រជា‌ជាតិ​នានា​ក្តី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ស្តេច។


អុលឡោះ‌តាអាឡា​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្តេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។