ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
២ ពង្សាវតារក្សត្រ 15:18 - អាល់គីតាប ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា។ ក្នុងអំឡុងពេលសោយរាជ្យនោះ ស្តេចពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា គឺដរាបដល់អស់ព្រះជន្ម ទ្រង់មិនបានលះបង់អំពើបាបដែលយេរ៉ូបោម ជាកូននេបាតបានធ្វើ ទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើតាមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ក្នុងអំឡុងពេលសោយរាជ្យនោះ ស្ដេចពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គឺដរាបដល់អស់ព្រះជន្មទ្រង់ នោះទ្រង់មិនបានវៀរបង់លែងតាមអំពើបាបដែលយេរ៉ូបោម ជាកូននេបាតបានធ្វើ ទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើតាមនោះឡើយ |
ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
ប៉ុន្តែ គាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបាននាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
នៅអំឡុងឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលស្តេចអសារាជាស្តេចស្រុកយូដា ស្តេចមណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល ស្តេចសោយរាជ្យបានដប់ឆ្នាំនៅក្រុងសាម៉ារី។
គ្រានោះស្តេចពូល ជាស្តេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រអែល តែស្តេចមណាហិម យកប្រាក់មួយពាន់ហាបជូនស្តេចពូល សូមឲ្យស្តេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា គឺគាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោមជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់បំណងអុលឡោះតាអាឡា គឺគាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោមជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។
ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដូចពួកអយ្យកោដែរ គឺស្តេចពុំបានងាកចេញពីអំពើបាបដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។
ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា តែពុំអាចប្រៀបស្មើនឹងស្តេចអ៊ីស្រអែលមុនៗទេ។
ដូច្នេះ អុលឡោះតាអាឡាបោះបង់ចោលជនជាតិអ៊ីស្រអែលទាំងមូល ទ្រង់ធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីទ្រង់។
ប៉ុន្តែ ស្តេចមិនបានលះបង់អំពើបាបចោលទេ គឺស្តេចប្រព្រឹត្តអំពើបាបដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចំរើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។