ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
២ ពង្សាវតារក្សត្រ 13:13 - អាល់គីតាប កាលស្តេចយ៉ូអាសស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្តេចស្រុកអ៊ីស្រអែលនៅក្រុងសាម៉ារី ហើយស្តេចយេរ៉ូបោមឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយ៉ូអាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ រួចយេរ៉ូបោមបានឡើងសោយរាជ្យជំនួសទ្រង់ ហើយគេបញ្ចុះសពព្រះបាទយ៉ូអាសនៅក្រុងសាម៉ារីជាមួយពួកស្ដេចអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទយ៉ូអាសសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោមឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ រួចយេរ៉ូបោមបានសោយរាជ្យឡើងជំនួសទ្រង់ ហើយគេបញ្ចុះសពយ៉ូអាសនៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែល។ |
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
បើមិនដូច្នោះទេ កាលណាស្តេចលាចាកលោកនេះទៅ នោះគេមុខជាចាត់ទុកខ្ញុំ និងស៊ូឡៃម៉ានជាកូនរបស់ខ្ញុំថាជាអ្នកទោសមិនខាន»។
បន្ទាប់មក គាត់និយាយទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “យើងនឹងដកហូតអាណាចក្រពីស៊ូឡៃម៉ានប្រគល់ឲ្យអ្នក យើងនឹងឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
រីឯកិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្តេច និងសង្គ្រាមជាមួយស្តេចអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
នៅគ្រានោះ អេលីយ៉ាសាក់មានជំងឺជាទម្ងន់ហៀបនឹងស្លាប់។ ស្តេចយ៉ូអាសជាស្តេចស្រុកអ៊ីស្រអែលមកសួរសុខទុក្ខគាត់ ស្តេចយំសម្រក់ទឹកភ្នែកលើមុខគាត់ ហើយមានប្រសាសន៍ថា៖ «លោកបិតា! លោកបិតាអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រអែល!»។
កាលស្តេចស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយស្តេចយ៉ូអាស ជាកូនឡើងស្នងរាជ្យ។
កិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្តេច និងសង្គ្រាមជាមួយស្តេចអម៉ាស៊ីយ៉ា ស្តេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលស្តេចអម៉ាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូអាស ស្តេចស្រុកយូដា ស្តេចយេរ៉ូបោម ជាបុត្ររបស់ស្តេចយ៉ូអាស ជាស្តេចស្រុកអ៊ីស្រអែលឡើងសោយរាជ្យ នៅក្រុងសាម៉ារី គាត់សោយរាជ្យបានសែសិបមួយឆ្នាំ។
ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ស្តេចយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រអែលបានបួនតំណ»។
នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលស្តេចអូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រអែល។