ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 10:5 - អាល់គីតាប

អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​អះលី‌ជំអះ និង​ពួក​គ្រូ​បាធ្យាយ​ចាត់​គេ ឲ្យ​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្តេច​ទេ សូម​លោក​ប្រព្រឹត្ត​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ឧកញ៉ា​វាំង និង​ចៅ‌ហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់​ទុំ និង​ពួក​អ្នក​ដែល​បាន​បី‌បាច់​រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ព្រះបាទ​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បម្រើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្ដេច​ទេ សូម​លោក​ធ្វើ​តាម​សេចក្ដី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​គ្រូ​បាធ្យាយ ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​ម្ចាស់​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្ដេច​ទេ សូម​លោក​ម្ចាស់​ប្រព្រឹត្ត​តាម​តែ​លោក​ម្ចាស់​យល់​ឃើញ​ថា​ល្អ​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ឧកញ៉ា​វាំង នឹង​ចៅហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​ដែល​បាន​បី‌បាច់‌រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​យេហ៊ូវ​ថា យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បំរើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្តេច​ទេ សូម​លោក​ធ្វើ​តាម​តែ​សេចក្ដី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 10:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​ជួប​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ជម្រាប​ថា៖ «ស្តេច​បេនហា‌ដាដ ជា​អ្នក​បម្រើ​របស់​ស្តេច​ជម្រាប​ថា “សូម​ស្តេច​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង”»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ថា៖ «តើ​ស្តេច​នៅ​រស់​ទេ​ឬ? គាត់​ក៏​ជា​បង​ប្អូន​នឹង​យើង​ដែរ!»។


ស្តេច​អ៊ីស្រ‌អែល​ឆ្លើយ​តប​ថា៖ «សូម​ជម្រាប រូប​ខ្ញុំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​សុទ្ធ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដូច​ស្តេច​មាន​ប្រសាសន៍​មែន»។


លោក​យេហ៊ូវ​ធ្វើ​សារ​មួយ​ទៀត ផ្ញើ​ជូន​អស់​លោក​ទាំង​នោះ មាន​សេចក្តី​ដូច​ត​ទៅ៖ «ប្រសិន​បើ​អស់​លោក​ចូល​មក​ខាង​ខ្ញុំ និង​ស្តាប់​តាម​បញ្ជា​របស់​ខ្ញុំ ចូរ​កាត់​ក​បុត្រា​ទាំង​អស់​របស់​ចៅ‌ហ្វាយ​អស់​លោក ហើយ​យក​ក្បាល​មក​ឲ្យ​ខ្ញុំ​នៅ​ក្រុង​យេស‌រាល នា​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ!»។ ពេល​នោះ កូន​ប្រុស​ទាំង​ចិត‌សិប​នាក់​រស់​នៅ​តាម​ផ្ទះ​របស់​នាម៉ឺន​ធំៗ ក្នុង​ក្រុង​សាម៉ារី ហើយ​ចៅ‌ហ្វាយ​ទាំង​នោះ​ចិញ្ចឹម​ពួក​គេ។


ស្តេច​ហេ‌សេគា​ជា​ស្តេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ស្រុក​អាស្ស៊ី‌រី​នៅ​ក្រុង​ឡាគីស​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ខ្ញុំ​ទៀត​ឡើយ។ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ស្តេច»។ ស្តេច​ស្រុក​អាស្ស៊ី‌រី​ក៏​បង្គាប់​ឲ្យ​ស្តេច​ហេ‌សេគា ជា​ស្តេច​ស្រុក​យូដា​បង់​ពន្ធ ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។


កុំ​ស្ដាប់​ណាពី​ទាំង​នោះ​ឡើយ ចូរ​នាំ​គ្នា​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​វិញ ទើប​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត។ កុំ​បណ្ដោយ​ឲ្យ​ក្រុង​នេះ​វិនាស​ឡើយ។


តើ​ខ្ញុំ​ជា​អ្នក​បង្កើត​ប្រជា‌ជន​ទាំង​នេះ ឬ​តើ​ខ្ញុំ​ជា​ឪពុក​របស់​ពួក​គេ ឬ​បាន​ជា​អុលឡោះ​បង្គាប់​ឲ្យ​ខ្ញុំ​បី​បាច់​ថែ​រក្សា​ពួក​គេ ដូច​ម្តាយ​ថែ​រក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​ដូន​តា​របស់​ពួក​គេ​ថា​នឹង​ប្រទាន​ឲ្យ​ពួក​គេ?


បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ អុលឡោះ​ជា​បិតា​នឹង​លើក​កិត្ដិយស​អ្នក​នោះ»។


ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ស្រុក យើង​ខ្ញុំ​បាន​ប្រាប់​យើង​ខ្ញុំ ឲ្យ​យក​ស្បៀង​អាហារ​ចេញ​ដំណើរ​មក​ជួប​អស់​លោក ហើយ​ជម្រាប​ថា: “យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​អស់​លោក សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ខ្ញុំ ឥឡូវ​នេះ​ផង!”


ប៉ុន្តែ ពួក​គេ​ជម្រាប​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​អ្នក»។ យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?។