ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 10:19 - អាល់គីតាប

ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បម្រើ និង​ពួក​បូជា‌ចារ្យ​ទាំង​អស់​របស់​ព្រះ​បាល​ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​យើង។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ធ្វើ​គូរបាន​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់​ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូវ​ប្រើ​ឧបាយ‌កល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បម្រើ​ព្រះ​បាល​ឲ្យ​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​ហៅ​ពួក​ហោរា​របស់​ព្រះ‌បាល​ទាំង​អស់​មក​ជួប​យើង​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ និង​អស់​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​ផង កុំ​ឲ្យ​មាន​ខ្វះ​អ្នក​ណា​មួយ​ឡើយ ដ្បិត​យើង​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ធំ​ដល់​ព្រះ‌បាល បើ​អ្នក​ណា​ខាន​មក នោះ​នឹង​ត្រូវ​ស្លាប់» ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​ប្រព្រឹត្ត​ដោយ​ឧបាយ​ទេ ប្រយោជន៍​ដើម្បី​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បម្រើ និង​ពួក​បូជា‌ចារ្យ​ទាំង​អស់​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​យើង។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ថ្វាយ​យញ្ញ‌បូជា​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់‌ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូវ​ប្រើ​ឧបាយ‌កល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បម្រើ​ព្រះ​បាល​ឲ្យ​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​ហៅ​ពួក​ហោរា​របស់​ព្រះ‌បាល​ទាំង​អស់ មក​ឯ​យើង​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ទ្រង់ នឹង​អស់​ពួក​សង្ឃ​របស់​ទ្រង់​ផង កុំ​ឲ្យ​មាន​ខ្វះ​អ្នក​ណា​មួយ​ឡើយ ដ្បិត​យើង​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ធំ​ដល់​ព្រះ‌បាល បើ​អ្នក​ណា​ខាន​មក នោះ​នឹង​ត្រូវ​ស្លាប់ តែ​យេហ៊ូវ​លោក​ប្រព្រឹត្ត​ដោយ​ឧបាយ​ទេ ប្រយោជន៍​ដើម្បី​នឹង​បំផ្លាញ​ពួក​អ្នក ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​ចេញ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 10:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ សូម​ប្រមូល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ខ្ញុំ​នៅ​លើ​ភ្នំ​កើមែល ហើយ​ឲ្យ​ព្យាការី​របស់​ព្រះ​បាល ទាំង​បួន​រយ​ហា‌សិប​នាក់ និង​ព្យាការី​របស់​ព្រះ‌អាសេរ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុ​នឹង​ម្ចាស់​ក្សត្រី​យេសិ‌បិល​មក​ជា​មួយ​ដែរ»។


ស្តេច​អ៊ីស្រ‌អែល​កោះ​ហៅ​ណាពី​ប្រមាណ​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ជម្រាប​ថា៖ «សូម​ស្តេច​ទៅ​ចុះ។ អុលឡោះ‌តាអាឡា​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច»។


លោក​យេហ៊ូវ​ប្រមូល​ប្រជា‌ជន​ទាំង​មូល នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ស្តេច​អហាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិច‌បន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់‌ចត់​បំផុត។


អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​អ៊ីស្រ‌អែល​ថា៖ «តើ​ស្តេច​មក​រក​ខ្ញុំ​ធ្វើ​អ្វី? ម្តេច​ក៏​មិន​ទៅ​រក​ពួក​ព្យាការី​របស់​បិតា‌ម្តាយ​ស្តេច​ទៅ!»។ ស្តេច​ស្រុក​អ៊ីស្រ‌អែល​ប្រាប់​គាត់​ថា៖ «ទេ ដ្បិតអុលឡោះ‌តាអាឡា​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។


តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ ក្នុង​នាម​អុលឡោះ ហើយ​និយាយ​ពាក្យ​មិន​ពិត ក្នុង​នាម​ទ្រង់​កើត​ឬ?


អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។


ប៉ុន្ដែ​ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​សាទី​ហាវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ដ​គំនិត​របស់​បង​ប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ដ​ស្មោះ‌សរ និង​ចិត្ដ​បរិសុទ្ធ ចំពោះ​អាល់ម៉ា‌ហ្សៀស​យ៉ាង​នោះ​ដែរ


យើង​បដិសេធ​មិន​ប្រព្រឹត្ដ​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ដ​លើ​យើង នៅ​ចំពោះ​អុលឡោះ។


សេចក្ដី​ដែល​យើង​ទូន្មាន មិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កល‌ល្បិច​ណា​ឡើយ។