គឺម្សៅមិនចេះរលោះពីខាប់ ប្រេងក៏មិនចេះរលោះពីដប ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈអេលីយ៉េស។
២ ពង្សាវតារក្សត្រ 1:17 - អាល់គីតាប ស្តេចអហាស៊ីយ៉ាស្លាប់ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា ដែលអេលីយ៉េសបានថ្លែង។ ស្តេចអហាស៊ីយ៉ាគ្មានកូនទេ ដូច្នេះស្តេចយ៉ូរ៉ាម ជាប្អូន ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលស្តេចយ៉ូហូរ៉ាម ជាបុត្ររបស់ស្តេចយ៉ូសាផាត ស្តេចស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទ្រង់ក៏សុគត ស្របតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលលោកអេលីយ៉ាបានថ្លែង។ ស្ដេចយេហូរ៉ាមជាអនុជ បានស្នងរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចយេហូរ៉ាម ជាបុត្ររបស់យេហូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានបុត្រាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាស៊ីយ៉ាសោយទិវង្គតស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកអេលីយ៉ាបានថ្លែង។ ព្រះបាទអហាស៊ីយ៉ាគ្មានបុត្រទេ ដូច្នេះ ព្រះបាទយ៉ូរ៉ាម ជាអនុជ ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏សុគតទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលអេលីយ៉ាបានពោលហើយ រួចយ៉ូរ៉ាមក៏ឡើងសោយរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទី២នៃរាជ្យយ៉ូរ៉ាម ជាបុត្រនៃយ៉ូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានព្រះរាជបុត្រាទេ |
គឺម្សៅមិនចេះរលោះពីខាប់ ប្រេងក៏មិនចេះរលោះពីដប ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈអេលីយ៉េស។
កាលគេយករទេះទៅលាងនៅស្រះនៃក្រុងសាម៉ារី ឆ្កែក៏មកលិទ្ធឈាមស្តេចអហាប់ ហើយពួកស្រីពេស្យាក៏នាំគ្នាមុជទឹកនៅទីនោះដែរ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងទុក។
កាលស្តេចយ៉ូសាផាតឡើងគ្រងរាជ្យនោះ គាត់មានអាយុសាមសិបប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី គាត់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រអែល។
រីឯកិច្ចការផ្សេងៗទៀតរបស់ស្តេចអហាស៊ីយ៉ា និងអ្វីៗដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ស្តេចអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែង តាមរយៈណាពីអេលីយ៉េស។
នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលរបស់ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចយ៉ូរ៉ាមជាបុត្ររបស់ស្តេចអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារីបានដប់ពីរឆ្នាំ។
ពួកគេនាំដំណឹងមកជម្រាបលោកយេហ៊ូវវិញ គាត់ក៏និយាយថា៖ «ហេតុការណ៍នេះកើតមានស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈណាពីអេលីយ៉េស ជាអ្នកស្រុកធេសប៊ីថាឆ្កែនឹងហែកស៊ីសាច់យេសិបិលក្នុងចម្ការយេសរាល។
ស្តេចយ៉ូសាផាតបានឡើងស្នងរាជ្យស្តេចអេសាជាឪពុក ហើយស្តេចពង្រឹងកម្លាំងតទល់នឹងស្រុកអ៊ីស្រអែល។
ម៉ូសា ជាអ្នកបម្រើអុលឡោះតាអាឡា បានស្លាប់នៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។