បន្ទាប់មក គាត់អង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! ស្ត្រីមេម៉ាយនេះ បានទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់នាង តើទ្រង់ពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។
២ ធីម៉ូថេ 1:18 - អាល់គីតាប សូមអ៊ីសាជាអម្ចាស់ប្រោសប្រទាន ឲ្យគាត់បានទទួលចិត្តមេត្ដាករុណាពីអម្ចាស់នៃយើង នៅថ្ងៃអ៊ីសាមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយ ជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអម្ចាស់ប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាពីព្រះអម្ចាស់នៅថ្ងៃនោះ! អ្នកក៏ដឹងច្បាស់ដែរថា នៅអេភេសូរ គាត់បានបម្រើយ៉ាងណា៕ Khmer Christian Bible សូមព្រះអម្ចាស់ប្រទានឲ្យគាត់ទទួលបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយកាលនៅក្រុងអេភេសូរ អ្នកក៏ដឹងច្បាស់ជាងគេដែរថា គាត់បានបម្រើច្រើនយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំនៅក្រុងអេភេសូរយ៉ាងណា អ្នកក៏បានដឹងច្បាស់ជាងគេហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់បានទទួលព្រះហឫទ័យមេត្តាករុណាពីព្រះអម្ចាស់ នៅថ្ងៃព្រះអង្គយាងមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះអម្ចាស់ផ្តល់ ឲ្យគាត់បានសេចក្ដីមេត្តាករុណា ពីព្រះអម្ចាស់ នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំ នៅក្រុងអេភេសូរយ៉ាងណា នោះអ្នកក៏ដឹងលើសជាងគេហើយ។ |
បន្ទាប់មក គាត់អង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! ស្ត្រីមេម៉ាយនេះ បានទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់នាង តើទ្រង់ពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។
ទ្រង់សំដែងចិត្ត មេត្ដាករុណាដល់បុព្វបុររបស់យើង ហើយគោរពតាមសម្ពន្ធមេត្រដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
អុលឡោះជាម្ចាស់របស់យើង មេត្ដាករុណាដ៏លើសលប់ ទ្រង់ប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ស្តេចហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ដ្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងអ៊ីសា និងសិស្សរបស់គាត់។
លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ ហើយសន្ទនាជាមួយសាសន៍យូដា។
តែលោកពុំព្រមនៅទេ លោកជម្រាបលាគេទាំងពោលថា៖ «ប្រសិនបើអុលឡោះគាប់ចិត្តខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។
ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ គាត់បានជួបសិស្សខ្លះ ហើយសួរថា៖
អ៊ីសានឹងធ្វើឲ្យបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងមកដល់។
នៅថ្ងៃអុលឡោះមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។
ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏បរិសុទ្ធនោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូនទេ
ក៏ប៉ុន្ដែ អុលឡោះដែលតែងតែអាណិតមេត្ដាដ៏ច្រើនពន់ប្រមាណនោះទ្រង់ស្រឡាញ់យើងខ្លាំងបំផុត
បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្ដិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះមុខអ៊ីសាជាអម្ចាស់នៅពេលគាត់មក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។
ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
សូមអ៊ីសាជាអម្ចាស់សំដែងចិត្តមេត្ដាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្ដខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។
មិនតែប៉ុណ្ណោះសោត ពេលគាត់មកដល់ក្រុងរ៉ូម គាត់បានស្វះស្វែងដើររកខ្ញុំទាល់តែជួប។
ឥឡូវនេះ អ៊ីសាជាអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយគាត់នឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលគាត់មក គាត់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្ដស្រឡាញ់ ទន្ទឹងរង់ចាំគាត់មកយ៉ាងឱឡារិកនោះដែរ។
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។
ណាពីដែលថ្លែងបន្ទូលរបស់អុលឡោះអំពីគុណ ដែលបម្រុងសម្រាប់បងប្អូន បាននាំគ្នាស្រាវជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះ នៅក្រុងអេភេសូ ដូចតទៅ៖ គាត់ដែលកាន់ផ្កាយទាំងប្រាំពីរនៅដៃស្ដាំ ហើយដែលនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ គាត់និយាយថាៈ