២ ធីម៉ូថេ 1:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់បានទទួលព្រះហឫទ័យមេត្តាករុណាពីព្រះអម្ចាស់ នៅថ្ងៃព្រះអង្គយាងមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 សូមឲ្យព្រះអម្ចាស់ប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាពីព្រះអម្ចាស់នៅថ្ងៃនោះ! អ្នកក៏ដឹងច្បាស់ដែរថា នៅអេភេសូរ គាត់បានបម្រើយ៉ាងណា៕ សូមមើលជំពូកKhmer Christian Bible18 សូមព្រះអម្ចាស់ប្រទានឲ្យគាត់ទទួលបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយកាលនៅក្រុងអេភេសូរ អ្នកក៏ដឹងច្បាស់ជាងគេដែរថា គាត់បានបម្រើច្រើនយ៉ាងណា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំនៅក្រុងអេភេសូរយ៉ាងណា អ្នកក៏បានដឹងច្បាស់ជាងគេហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 សូមឲ្យព្រះអម្ចាស់ផ្តល់ ឲ្យគាត់បានសេចក្ដីមេត្តាករុណា ពីព្រះអម្ចាស់ នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំ នៅក្រុងអេភេសូរយ៉ាងណា នោះអ្នកក៏ដឹងលើសជាងគេហើយ។ សូមមើលជំពូកអាល់គីតាប18 សូមអ៊ីសាជាអម្ចាស់ប្រោសប្រទាន ឲ្យគាត់បានទទួលចិត្តមេត្ដាករុណាពីអម្ចាស់នៃយើង នៅថ្ងៃអ៊ីសាមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយ ជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។ សូមមើលជំពូក |
ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ព្រះអង្គមិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។