Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 9:1 - អាល់គីតាប

1 ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជា‌ជន​ដ៏‌បរិសុទ្ធនោះ មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ជម្រាប​បង​ប្អូន​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ចំពោះ​ការងារបម្រើ​ដល់​វិសុទ្ធជន នោះ​មិនចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ចំពោះ​ការ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ​ នោះ​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់គ្នា​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជា‌ជន​ដ៏វិសុទ្ធ នោះ មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ជម្រាប​បងប្អូន​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ត្រង់​ការ​ជំនួយ​ជួយ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា​ទេ

សូមមើលជំពូក ចម្លង




២ កូរិនថូស 9:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​ជម្រាប​រ៉ហ្វ៊ីកា អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​យ៉ាកកូប ជា​កូន​ពៅ​មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។


ប៉ុន្តែ ចូរ​ទៅ​ជម្រាប​ស្តេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្តាប់​ឮ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ហើយ។


យើង​មិន​អាច​ចូល​ទៅ​ជិត​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត​បាន​ឡើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ដោយ‌សារ​អំណាច ទ្រង់​ប្រកប​ដោយ​យុត្តិធម៌ ហើយ​សុចរិត​បំផុត ទ្រង់​មិន​បំពាន​លើ​នរណា​ឡើយ!


ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចំរៀង​នេះ​ជូន​ស្តេច​ ។ សូម​ឲ្យ​សំដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​នាក់​ដ៏​ចំណាន។


អុលឡោះ​មាន​បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថាៈ


ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ និង​ជូន​ជំនូន​ទៅ​អុលឡោះ​ផង។


បើ​គិត​តាម​ដំណឹង‌ល្អ សាសន៍​អ៊ីស្រ‌អែល​ជា​សត្រូវ​នឹង​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន។ បើ​គិត​តាម​ការ​ជ្រើស​រើស​វិញ អុលឡោះ​ស្រឡាញ់​គេ មក​ពី​អុលឡោះ​គិត​ដល់​បុព្វ‌បុរស​របស់​គេ។


ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ផង។


ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ក្រុង​យេរូសា‌ឡឹម បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ​ដោយ​អំណរ។


ពួក​អ្នក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិត‌គូរ​ដល់​ជន​ក្រី‌ក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះ‌ខ្នែង​បំពេញ​ស្រាប់​ហើយ។


ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បង​ប្អូន​រួម​ជំនឿ។


ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បង​ប្អូន​ទេ


រស​ដែល​អុលឡោះ​ប្រទាន​មក​អ្នក​រាល់​គ្នា ទ្រង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​រស‌អុលឡោះ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ទ្រង់​មិន​កុហក​ទេ ទ្រង់​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ជាប់​នឹង​អាល់ម៉ា‌ហ្សៀស​ដូច​រស‌អុលឡោះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។


អុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដឹង​ឮ​រហូត​ត​ទៅ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម