ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ថែស្សាឡូនីច 3:17 - អាល់គីតាប

ពាក្យ​សួរ​សុខ​ទុក្ខ​នេះ ខ្ញុំ​ប៉ូល បាន​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​ហត្ថ‌លេខា​ដែល​ខ្ញុំ​បាន​ចុះ​ក្នុង​គ្រប់​លិខិត ខ្ញុំ​សរសេរ​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ ប៉ូល សូមសរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់ ដែល​ជា​សញ្ញាសម្គាល់​ក្នុង​សំបុត្រ​ទាំងអស់​។ នេះ​ជា​របៀប​ដែល​ខ្ញុំ​សរសេរ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់​ដៃ​ ហើយ​ជា​សំគាល់​នៅ​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ​ ខ្ញុំ​សរសេរ​ដូច្នេះ​ថា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ ប៉ុល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​កំណត់​សម្គាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ ជា​របៀប​ដែល​ខ្ញុំ​សរសេរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពាក្យ​សួរ​សុខ​ទុក្ខ​នេះ ខ្ញុំ ប៉ូល បាន​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​ហត្ថ‌លេខា​ដែល​ខ្ញុំ​បាន​ចុះ​ក្នុង​គ្រប់​លិខិត ខ្ញុំ​សរសេរ​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជំរាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ នេះ​គឺ​ជា​ទី​សំគាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ គឺ​បែប​យ៉ាង​នេះ​ហើយ ដែល​ខ្ញុំ​សរសេរ​មក

សូមមើលជំពូក



២ ថែស្សាឡូនីច 3:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ទើ‌ទាស ជា​អ្នក​សរសេរ​លិខិត​នេះ សូម​ជម្រាប​សួរ​មក​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ដែរ។


ខ្ញុំ ប៉ូល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​មក​បង​ប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។


ពាក្យ​ជម្រាប​សួរ​នេះ ខ្ញុំ ប៉ូល សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​បង​ប្អូន​កុំ​ភ្លេច​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស។


ហេតុ‌ការណ៍​នេះ ស​ឲ្យ​ឃើញ​ថា អុលឡោះ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បង​ប្អូន ធ្វើ​ឲ្យ​បង​ប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​នគរ​របស់​អុលឡោះ​មែន ដ្បិត​បង​ប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​នគរ​នេះ​ឯង។


កុំ​ប្រញាប់​ជ្រួល​ច្របល់​ក្នុង​ចិត្ដ ឬ​ភ័យ​ស្លន់​ស្លោ​ដោយ​គ្រាន់​តែ​ឮ​គេ​ថា ដល់​ថ្ងៃ​អ៊ីសា‌ជាអម្ចាស់​មក​ហើយ។ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា រស‌អុលឡោះ​បាន​បំភ្លឺ​ឲ្យ​គេ​ដឹង ឬ​ថា​មាន​ពាក្យ​សំដី និង​មាន​សំបុត្រ​ណា​មួយ​ពី​យើង​បញ្ជាក់​ដូច្នេះ។


ឥឡូវ​នេះ សូម​អ្នក​ទាំង​ពីរ​ស្បថ ឲ្យ​នាង​ខ្ញុំ ដោយ​យកអុលឡោះ‌តាអាឡា​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​អ្នក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​អ្នក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្តុតាង​ឲ្យ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា


ចូរ​យក​ប្រូម៉ាស​ដប់​ដុំ​នេះ ទៅ​ជូន​លោក​មេ‌ទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សំគាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្តី​សុខ​ហើយ។