Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 3:17 - Khmer Christian Bible

17 ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់​ដៃ​ ហើយ​ជា​សំគាល់​នៅ​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ​ ខ្ញុំ​សរសេរ​ដូច្នេះ​ថា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ខ្ញុំ ប៉ូល សូមសរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់ ដែល​ជា​សញ្ញាសម្គាល់​ក្នុង​សំបុត្រ​ទាំងអស់​។ នេះ​ជា​របៀប​ដែល​ខ្ញុំ​សរសេរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ខ្ញុំ ប៉ុល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​កំណត់​សម្គាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ ជា​របៀប​ដែល​ខ្ញុំ​សរសេរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពាក្យ​សួរ​សុខ​ទុក្ខ​នេះ ខ្ញុំ ប៉ូល បាន​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​ហត្ថ‌លេខា​ដែល​ខ្ញុំ​បាន​ចុះ​ក្នុង​គ្រប់​លិខិត ខ្ញុំ​សរសេរ​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជំរាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ នេះ​គឺ​ជា​ទី​សំគាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ គឺ​បែប​យ៉ាង​នេះ​ហើយ ដែល​ខ្ញុំ​សរសេរ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពាក្យ​សួរ​សុខ​ទុក្ខ​នេះ ខ្ញុំ​ប៉ូល បាន​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​ហត្ថ‌លេខា​ដែល​ខ្ញុំ​បាន​ចុះ​ក្នុង​គ្រប់​លិខិត ខ្ញុំ​សរសេរ​ដូច្នេះ។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 3:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក្យ​ជម្រាបសួរ​នេះ​សរសេរ​ដោយ​ដៃ​របស់​ខ្ញុំផ្ទាល់​ គឺ​ប៉ូល។​


នោះ​ជា​ភស្ដុតាង​អំពី​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រាប់​ជា​ស័ក្តិសម​នឹង​នគរ​របស់​ព្រះជាម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​នគរ​នោះ​ឯង។​


ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់ដៃ​ ហើយ​សូម​អ្នក​រាល់គ្នា​នឹកចាំ​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ផង។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។​


ខ្ញុំ​ឈ្មោះ​ទើទាស​ជា​អ្នក​សរសេរ​សំបុត្រ​របស់​លោក​ប៉ូល​នេះ​ ក៏​សូម​ជម្រាបសួរ​ដល់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​


កុំ​ប្រញាប់​ជ្រួល​ច្របល់​ ឬ​ស្លន់ស្លោ​ឡើយ​ ទោះបី​ដោយសារ​វិញ្ញាណ​ណា​ ពាក្យ​សំដី​ណា​ ឬ​សំបុត្រ​ណា​ដែល​ទំនង​ជា​មក​ពី​យើង​ក្ដី​ដែល​ថា​ ថ្ងៃ​របស់​ព្រះអម្ចាស់​បាន​មក​ដល់ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម