២ កូរិនថូស 4:16 - អាល់គីតាប ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្ដឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្ដយើងកាន់តែចំរើនឡើងជារៀងរាល់ថ្ងៃដែរ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ យើងមិនធ្លាក់ទឹកចិត្តឡើយ ដ្បិតទោះបីជាបុគ្គលខាងក្រៅរបស់យើងកំពុងសាបសូន្យទៅក៏ដោយ ក៏បុគ្គលខាងក្នុងរបស់យើងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ។ Khmer Christian Bible ហេតុនេះ យើងមិនរសាយចិត្ដឡើយ ដ្បិតទោះបីរូបកាយខាងក្រៅរបស់យើងខ្សោយទៅៗក៏ដោយ ក៏មនុស្សខាងក្នុងរបស់យើងត្រូវបានផ្លាស់ប្រែជាថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើង កាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ |
ខ្ញុំជឿជាក់ថានៅក្នុងលោកនេះ ខ្ញុំនឹងឃើញសុភមង្គលមកពីអុលឡោះតាអាឡា ជាមិនខាន!។
ឱអុលឡោះអើយ! សូមប្រោសប្រទានឲ្យខ្ញុំមានចិត្តបរិសុទ្ធ សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកខ្ញុំផង។
រូបកាយ និងចិត្តគំនិត របស់ខ្ញុំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ទ្រង់នៅតែជាបង្អែក និងជាម្ចាស់ជីវិតខ្ញុំ រហូតតទៅ។
រីឯអ្នកជឿសង្ឃឹមលើអុលឡោះតាអាឡា តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
អ្នកពោលថា “ខ្ញុំត្រូវវេទនាហើយ! ដ្បិតអុលឡោះតាអាឡាធ្វើឲ្យខ្ញុំមានទុក្ខកង្វល់ ថែមពីលើការឈឺចាប់ដែលខ្ញុំកំពុងតែមានស្រាប់ ខ្ញុំថ្ងូររហូតដល់អស់កម្លាំង ខ្ញុំមានទុក្ខឥតស្បើយ”។
មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យអុលឡោះកែប្រែចិត្ដគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា អុលឡោះគាប់ចិត្តនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់បំណងទ្រង់ និងគ្រប់លក្ខណៈ។
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់អ៊ីសាជាអម្ចាស់ ឲ្យបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយអ៊ីសាជាអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
ចំពោះខ្ញុំ ខ្ញុំពេញចិត្ដនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិតបងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ?
សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។
បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចំរើនថ្មីឡើងៗ ឲ្យបានដូចអុលឡោះដែលបង្កើតមនុស្សជាថ្មី ដើម្បីឲ្យបងប្អូនស្គាល់ទ្រង់យ៉ាងច្បាស់។
អុលឡោះក៏បានសង្គ្រោះយើង តាមចិត្តមេត្ដាករុណារបស់ទ្រង់ គឺមិនមែនមកពីយើងបានប្រព្រឹត្ដអំពើសុចរិតនោះទេ។ ទ្រង់សង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសាររសអុលឡោះដ៏វិសុទ្ធ។
តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ដរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះអុលឡោះនោះវិញ គឺមានចិត្ដស្លូតបូត ស្រគត់ស្រគំ។
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែនាមរបស់អាល់ម៉ាហ្សៀស នោះបងប្អូនមានសុភមង្គលហើយ ដ្បិតរសអុលឡោះប្រកបដោយសិរីរុងរឿង គឺរសរបស់ទ្រង់ស្ថិតនៅលើបងប្អូន។