នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើចៅហ្វាយអាចទៅជួបណាពីនៅក្រុងសាម៉ារី គាត់មុខជាជួយចៅហ្វាយឲ្យបានជាសះស្បើយពីរោគឃ្លង់ពុំខាន!»។
២ កូរិនថូស 11:1 - អាល់គីតាប សូមបងប្អូនអត់អោនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលាសូមអត់អោនឲ្យខ្ញុំផង! ព្រះគម្ពីរខ្មែរសាកល ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងភាពឆោតល្ងង់បន្តិចបន្តួចរបស់ខ្ញុំ! តាមពិត អ្នករាល់គ្នាទ្រាំនឹងខ្ញុំស្រាប់ហើយ។ Khmer Christian Bible ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្ដីចម្កួតបន្ដិចបន្ដួចរបស់ខ្ញុំនេះ គឺអ្នករាល់គ្នាកំពុងទ្រាំនឹងខ្ញុំស្រាប់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្តីចម្កួតជាមួយខ្ញុំបន្តិច។ ចូរទ្រាំជាមួយខ្ញុំចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនអត់ឱនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់ឱនឲ្យខ្ញុំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបើសិនណាជាអ្នករាល់គ្នានឹងទ្រាំទ្រ ចំពោះសេចក្ដីចំកួតរបស់ខ្ញុំបន្តិចទៅអេះ សូមអ្នករាល់គ្នាទ្រាំទ្រនឹងខ្ញុំចុះ |
នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើចៅហ្វាយអាចទៅជួបណាពីនៅក្រុងសាម៉ារី គាត់មុខជាជួយចៅហ្វាយឲ្យបានជាសះស្បើយពីរោគឃ្លង់ពុំខាន!»។
ម៉ូសាតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់អុលឡោះតាអាឡា ទៅជាណាពីទាំងអស់គ្នា។ សូមអុលឡោះតាអាឡាប្រទានរសរបស់ទ្រង់ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។
អ៊ីសាមានប្រសាសន៍តបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្ដស្ដាប់អ្នករាល់គ្នាមិនខាន។
លោកប៉ូលឆ្លើយតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬយូរទៀតក្ដី ខ្ញុំអង្វរអុលឡោះ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ស្តេចប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះ សូមឲ្យស្តេច និងអស់លោកបានដូចខ្ញុំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់អុលឡោះ តាមអ្វីៗដែលប្រាជ្ញាញាណរបស់ទ្រង់សំដែងឲ្យគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាអុលឡោះពេញចិត្តសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។
សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។
យើងជាមនុស្សលេលា ព្រោះតែអាល់ម៉ាហ្សៀស រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយអាល់ម៉ាហ្សៀស យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានសិរីរុងរឿង តែយើងត្រូវគេមើលងាយ។
បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងគ្រងរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងគ្រងរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងគ្រងរាជ្យរួមជាមួយបងប្អូនផង។
ខ្ញុំសូមជម្រាបថា គួរឲ្យខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។ ក៏ប៉ុន្ដែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។
ព្រោះថាពេលមាននរណាម្នាក់ មកប្រកាសអំពីអ៊ីសាណាមួយផ្សេងទៀត ក្រៅពីអ៊ីសាដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីរសអុលឡោះដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់អោនឲ្យគេយ៉ាងស្រួលៗ។
ខ្ញុំនិយាយដូច្នេះ ដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។
ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតីព្រោះតែអុលឡោះ ហើយប្រសិនបើគេថាយើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវព្រោះតែបងប្អូន
មូស្ទីអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនគាត់ផ្ទាល់ក៏ទន់ខ្សោយ
យ៉ូស្វេទូរអាថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់នាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្តាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្តេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ?