ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃអំណាច និងសិរីរុងរឿងរបស់ទ្រង់ ។
១ សាំយូអែល 6:1 - អាល់គីតាប ហិ បរបស់អុលឡោះតាអាឡាស្ថិតនៅលើទឹកដីភីលីស្ទីន អស់រយៈពេលប្រាំពីរខែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហិបនៃព្រះយេហូវ៉ាបាននៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំពីរខែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីន អស់រយៈពេលប្រាំពីរខែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯហឹបនៃព្រះយេហូវ៉ា បានស្ថិតនៅស្រុកភីលីស្ទីនអស់៧ខែ |
ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃអំណាច និងសិរីរុងរឿងរបស់ទ្រង់ ។
អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫសដូងបាត ហើយសំរែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។
លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់អុលឡោះតាអាឡា។ ពួកគេលើករូបព្រះដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។
ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និងគ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់អុលឡោះតាអាឡា? សូមប្រាប់យើងមក តើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។