Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 6:2 - អាល់គីតាប

2 ជន‌ជាតិ​ភីលី‌ស្ទីន​ហៅ​ពួក​បូជា‌ចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់អុលឡោះ‌តាអាឡា? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឯ​ពួក​ភីលី‌ស្ទីន​បាន​ហៅ​ពួក​សង្ឃ និង​ពួក​គ្រូ​ថ្លែងទំនាយ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា​នេះ? ចូរ​ប្រាប់​ឲ្យ​យើង​ដឹង​ថា​ត្រូវ​ធ្វើ​ដូច​ម្តេច​ផង ដើម្បី​នឹង​បញ្ជូន​ទៅ​កន្លែង​ដើម​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ជន‌ជាតិ​ភីលីស្ទីន​ហៅ​ពួក​បូជា‌ចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ‌អម្ចាស់? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ពួក​ភីលីស្ទីន គេ​ហៅ​ពួក​សង្ឃ នឹង​ពួក​គ្រូ​ទាយ​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នេះ ចូរ​បង្ហាញ​ឲ្យ​យើង​ដឹង​ជា​ត្រូវ​ធ្វើ​ដូច​ម្តេច​ផង ដើម្បី​នឹង​ផ្ញើ​ទៅ​ឯ​កន្លែង​ដើម​វិញ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 6:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រឹក​ឡើង​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្តេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​ដំណាល​អំពី​សុបិន​របស់​ស្តេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ ជូន​ស្តេច​ហ្វៀរ៉អ៊ូន​បាន​ឡើយ។


ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​បោះ​បង់​ចោល ពូជ‌ពង្ស​របស់​យ៉ាកកូប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលី‌ស្ទីន ប្រជា‌ជន​របស់​ទ្រង់​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ជន​បរទេស។


ស្តេច​បាន​កោះ​ហៅ​ពួក​គ្រូ​មន្ត‌អាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ជូន​ស្តេច គេ​ក៏​នាំ​គ្នា​ចូល​មក​ជួប​ស្ដេច។


ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។


ស្តេច​ហៅ​ពួក​អ៊ីមុាំ និង​ពួក​តួន​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​អាល់ម៉ា‌ហ្សៀស​ត្រូវ​ប្រសូត។


ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្តេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​មក​រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល?»។ ស្តេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ក្រុង​នោះ។


ហិ ប​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​លើ​ទឹក​ដី​ភីលី‌ស្ទីន អស់​រយៈ​ពេល​ប្រាំ​ពីរ​ខែ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម