អ៊ីមុាំសាដុកក៏នៅទីនោះ ដោយមានពួកលេវីដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះនៅជាមួយដែរ។ ពួកគេដាក់ហិបរបស់អុលឡោះចុះ អ៊ីមុាំអបៀថើរក៏ឡើងពីជ្រោះមកដែរ ហើយរង់ចាំនៅទីនោះ រហូតដល់ប្រជាជនចេញផុតពីទីក្រុងទាំងអស់គ្នា។
១ សាំយូអែល 4:5 - អាល់គីតាប ពេលគេនាំហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាមកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រអែលទាំងមូលស្រែកជ័យឃោសយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យខ្ទរផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលហិបសញ្ញារបស់ព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង រហូតដល់ឮខ្ទរផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេនាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រាអែលទាំងមូលស្រែកជយឃោសយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យខ្ទរផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានមកដល់ក្នុងទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង ដល់ម៉្លេះបានជាឮខ្ទរខ្ទារនៅផែនដី |
អ៊ីមុាំសាដុកក៏នៅទីនោះ ដោយមានពួកលេវីដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះនៅជាមួយដែរ។ ពួកគេដាក់ហិបរបស់អុលឡោះចុះ អ៊ីមុាំអបៀថើរក៏ឡើងពីជ្រោះមកដែរ ហើយរង់ចាំនៅទីនោះ រហូតដល់ប្រជាជនចេញផុតពីទីក្រុងទាំងអស់គ្នា។
ប្រជាជនទាំងមូលដង្ហែស្តេចចូលមកក្នុងក្រុងវិញ ទាំងផ្លុំខ្លុយ ហើយនាំគ្នាអបអរសាទរសប្បាយរីករាយក្រៃលែង។ សូរស័ព្ទរបស់ពួកគេបានលាន់ឮរំពងកក្រើកផែនដី។
មិនត្រូវអះអាងលើពាក្យ ដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាម៉ាស្ជិទរបស់អុលឡោះតាអាឡា! ម៉ាស្ជិទរបស់អុលឡោះតាអាឡា! ម៉ាស្ជិទរបស់អុលឡោះតាអាឡា!”ឡើយ។
អ្នករាល់គ្នាចង់ពន្យារពេល កុំឲ្យថ្ងៃវេទនាខិតចូលមកដល់ តែអ្នករាល់គ្នាបែរជាធ្វើឲ្យ រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។
អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។
ប្រជាជនស្រែកជយឃោស ហើយក្រុមអ៊ីមុាំក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែងគេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះកំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសំរុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្តើមយកទីក្រុង។
ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែង ប្រជាជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង កំពែងក្រុងមុខជារលំចុះនៅនឹងកន្លែង ហើយប្រជាជនត្រូវសំរុកចូលទៅក្នុងទីក្រុងរៀងៗខ្លួន»។
ពេលគាត់មកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញគាត់ ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះរសនៃអុលឡោះតាអាឡាមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃគាត់ក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។
កាលពួកភីលីស្ទីនឮសំរែកជ័យឃោសយ៉ាងខ្លាំងនេះ ក៏ពោលថា៖ «តើមានរឿងអ្វី បានជាពួកហេប្រឺស្រែកហ៊ោកញ្ជ្រៀវនៅក្នុងជំរំខ្លាំងម៉្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថាហិបរបស់អុលឡោះតាអាឡាមកដល់ជំរំហើយ។