មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះ នៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរ ក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។
១ សាំយូអែល 31:8 - អាល់គីតាប ស្អែកឡើង ពួកភីលីស្ទីននាំគ្នាដើរប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសាកសពរបស់ស្តេចសូល និងបុត្រាទាំងបីនាក់នៅលើភ្នំគីលបោ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ថ្ងៃបន្ទាប់ ពេលពួកភីលីស្ទីនបានចូលទៅដោះយករបស់ពីខ្មោចទាំងប៉ុន្មាន គេប្រទះឃើញសពស្តេចសូល និងបុត្រាទាំងបីអង្គនៅលើភ្នំគីលបោ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្អែកឡើង ពួកភីលីស្ទីននាំគ្នាដើរប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសាកសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានចូលទៅ ដោះយករបស់ពីខ្មោចទាំងប៉ុន្មាន នោះគេប្រទះឃើញសពសូល នឹងបុត្រាទ្រង់ទាំង៣អង្គនៅលើភ្នំគីលបោ |
មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះ នៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរ ក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។
ជួរភ្នំគីលបោអើយ! សូមកុំឲ្យមានទឹកសន្សើម ឬភ្លៀង ធ្លាក់មកលើអ្នកឡើយ ហើយក៏កុំឲ្យមានចម្ការដែលផ្តល់ភោគផលទៀតដែរ។ ដ្បិតនៅទីនេះហើយដែលសត្រូវបាន បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច ហើយខែលរបស់ស្តេចសូល ក៏លែងបានលាបប្រេងតទៅទៀតដែរ។
ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ស្តេចសូល និងបុត្រាទាំងបី នៅលើភ្នំគីលបោ។
ស្តេចយ៉ូសាផាត និងប្រជាជនរបស់ស្តេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើនដែលនៅជាប់នឹងសាកសព។ ដោយជយភ័ណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។
ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្តុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯស្តេចសូលក៏ប្រមូលកងពលអ៊ីស្រអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។
កាលទ័ពអ៊ីស្រអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ដឹងថា អ៊ីស្រអែលបាក់ទ័ព ហើយស្តេចសូល ព្រមទាំងបុត្រា ស្លាប់អស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។
ពួកគេក៏កាត់កស្តេច ព្រមទាំងដោះគ្រឿងសាស្ត្រាវុធចេញពីសពផង រួចផ្ញើទៅគ្រប់ទីកន្លែងក្នុងស្រុកភីលីស្ទីនទាំងមូល។ គេប្រកាសដំណឹងនេះនៅតាមវិហារនៃព្រះរបស់ពួកគេ និងក្នុងចំណោមប្រជាជនផង។