Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 31:9 - អាល់គីតាប

9 ពួក​គេ​ក៏​កាត់​ក​ស្តេច ព្រម​ទាំង​ដោះ​គ្រឿង​សាស្ត្រា‌វុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលី‌ស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជា‌ជន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពួក​គេ​ក៏​កាត់​ព្រះ‌សិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ស្រុក​ភីលី‌ស្ទីន ដើម្បី​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​នៃ​ពួក​ព្រះ​របស់​គេ ហើយ​ដល់​ប្រជាជន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពួក​គេ​ក៏​កាត់​ក​ស្ដេច ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជា‌ជន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ គេ​ក៏​កាត់​យក​ព្រះ‌សិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន ដើម្បី​នឹង​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​របស់​ពួក​ព្រះ​នៃ​គេ ហើយ​ដល់​បណ្តាជន​ផង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 31:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផ្សព្វ‌ផ្សាយ​ដំណឹង​នេះ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាស‌កាឡូន​ដែរ ក្រែង​លោ​កូន​ស្រី​របស់​ជន‌ជាតិ​ភីលី‌ស្ទីន នាំ​គ្នា​អរ​សប្បាយ ក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ នាំ​គ្នា​ត្រេក​អរ។


ទត​រត់​ចូល​ទៅ​ជិត​ជន​ភីលី‌ស្ទីន ហើយ​ហូត​ដាវ​របស់​វា​ពី​ស្រោម​សម្លាប់​វា ហើយ​កាត់​ក​ផង។ ពេល​កង‌ទ័ព​ភីលី‌ស្ទីន​ឃើញ​វីរ‌ជន​របស់​ខ្លួន​ស្លាប់​ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​អស់​ទៅ។


ទត​យក​ក្បាល​ជន​ភីលី‌ស្ទីន​នោះ មក​ក្រុង​យេរូ‌សាឡឹម ហើយ​យក​គ្រឿង​សាស្ត្រា‌វុធ​របស់​វា មក​ទុក​ក្នុង​តង់ត៍​របស់​ខ្លួន។


ស្តេច​បាន​បញ្ជា​ទៅ​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ស្លាប់​ដោយ​ដៃ​របស់​សាសន៍​ដទៃ ហើយ​ឲ្យ​ពួក​គេ​ប្រមាថ​មើល​ងាយ​យើង​ទេ»។ ប៉ុន្តែ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្តេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ស្តេច​សូល​ក៏​ហូត​ដាវ ហើយ​ផ្តួល​ខ្លួន​ទៅ​លើ​មុខ​ដាវ​នោះ។


ស្អែក​ឡើង ពួក​ភីលី‌ស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សាក‌សព​របស់​ស្តេច​សូល និង​បុត្រា​ទាំង​បី​នាក់​នៅ​លើ​ភ្នំ​គីល‌បោ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម