ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 31:13 - អាល់គីតាប

ពួក​គេ​រើស​ឆ្អឹង​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំ​ពីរ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ពួក​គេ​រើស​អដ្ឋិ​យក​ទៅ​បញ្ចុះ​នៅ​ក្រោម​ដើម​ឈើ​មួយ នៅ​ក្រុង​យ៉ា‌បេស ហើយ​នាំ​គ្នា​តម​អាហារ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។:៚

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គេ​រើស​អដ្ឋិ យក​ទៅ​បញ្ចុះ នៅ​ក្រោម​ដើម​ឈើ​១ នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ កាន់​ទុក្ខ​អស់​៧​ថ្ងៃ។:៚

សូមមើលជំពូក



១ សាំ‌យូ‌អែល 31:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​រ៉ហ្វ៊ីកា បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ជើង​ភ្នំ​បេតអែល​នោះ ក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា “ដើម​ជ្រៃ​ទឹក​ភ្នែក”។


លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោ‌ឡារិក​បំផុត។ យូសុះ​រំលឹក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។


ពួក​គេ​កាន់​ទុក្ខ យំ​សោក និង​តម​អាហារ​រហូត​ដល់​ល្ងាច ដើម្បី​រំលឹក​ដល់​ស្តេច​សូល សម្តេច​យ៉ូណា‌ថាន​ជា​កូន ព្រម​ទាំង​កង‌ទ័ព​របស់អុលឡោះ‌តាអាឡា និង​ពូជ‌ពង្ស​អ៊ីស្រ‌អែល ដែល​បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។


ពេល​នាង​បាត‌សេបា​ដឹង​ថា​ប្ដី​ស្លាប់ នាង​ក៏​កាន់​ទុក្ខ។


មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។


ស្តេច​សូល​ជ្រាប​ថា មាន​គេ​ឃើញ​ទត និង​បក្ស​ពួក។ ពេល​នោះ ស្តេច​កំពុង​នៅ​ភូមិ​គីបៀរ ក្រោម​ម្លប់​ម៉ៃ‌សាក់​នៅ​លើ​ភ្នំ ស្តេច​កាន់​លំពែង​មួយ ហើយ​អ្នក​បម្រើ​ទាំង​ប៉ុន្មាន​ឈរ​នៅ​ជុំ‌វិញ។