ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
១ សាំយូអែល 30:9 - អាល់គីតាប ទត និងទាហានទាំងប្រាំមួយរយនាក់ ដែលនៅជាមួយគាត់ នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដាវីឌ និងពួកប្រាំមួយរយនាក់ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌ និងទាហានទាំងប្រាំមួយរយនាក់ដែលនៅជាមួយលោក នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌ ព្រមទាំងពួក៦០០នាក់ ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរហើយ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ |
ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
ទតបាននាំអស់អ្នកដែលនៅជាមួយគាត់ និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។
ទតនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ស្តេចអគីស ជាបុត្ររបស់ស្តេចម៉ាអុក និងជាស្តេចក្រុងកាថ។
ទត និងទាហានបួនរយនាក់បន្តដំណើរទៅទៀត ដោយទុកទាហានពីររយនាក់ឲ្យនៅខាងក្រោយ ព្រោះពួកគេហេវហត់ពេក ពុំអាចឆ្លងទឹកជ្រោះបេសោរនោះបាន។