Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 30:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ ដាវីឌ ព្រម​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ​ហើយ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ដាវីឌ និង​ពួក​ប្រាំ​មួយ‌រយ​នាក់​ដែល​នៅ​ជា‌មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ដាវីឌ និង​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេសោរ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទត និង​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេសោរ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 30:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​៦០០​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។


ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ នោះ​លោក​ក៏​នាំ​គេ ព្រម​ទាំង​ពួក​គ្រួ​គេ​រៀង​ខ្លួន​ឡើង​ទៅ​ដែរ គេ​ក៏​តាំង​ទី​លំនៅៗ​ក្នុង​អស់​ទាំង​តំបន់​នៃ​ក្រុង​ហេប្រុន រួច​ពួក​យូដា គេ​មក​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ធ្វើ​ជា​ស្តេច លើ​ជន‌ជាតិ​របស់​ខ្លួន​នៅ​ទី​នោះ។


ស្រេច​ហើយ ដាវីឌ​ក៏​ក្រោក​ឡើង​នាំ​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ​នឹង​លោក ទៅ​ឯ​ស្រុក​របស់​អ័គីស ជា​បុត្រ​ម៉ាអូក ដែល​ជា​ស្តេច​ក្រុង​កាថ​ទៅ


ដ្បិត​មាន​២០០​នាក់​ឈប់​នៅ ដោយ​គេ​ល្វើយ នឹង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន តែ​ឯ​ដាវីឌនឹង​៤០០​នាក់​ឯ​ទៀត ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម