ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។
១ សាំយូអែល 30:24 - អាល់គីតាប មិនត្រូវឲ្យនរណាម្នាក់ធ្វើតាមពាក្យរបស់បងប្អូនឡើយ ដ្បិតអ្នកទៅច្បាំងបានទទួលប៉ុនណា អ្នកដែលនៅចាំឥវ៉ាន់ក៏ទទួលប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យដូចៗគ្នា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវឲ្យនរណាម្នាក់ធ្វើតាមពាក្យរបស់បងប្អូនឡើយ ដ្បិតអ្នកទៅច្បាំងបានទទួលប៉ុនណា អ្នកនៅចាំអីវ៉ាន់ក៏ទទួលប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យដូចៗគ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា |
ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។
បន្ទាប់មក ចូរបែងចែកជ័យភ័ណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។
គាត់មានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជយភ័ណ្ឌ ដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ឲ្យបងប្អូនរបស់អ្នករាល់គ្នាផង»។
ម៉្យាងទៀតអស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្តេច បានប្រមូលគ្នាមកនៅជាមួយគាត់ មានទាំងអស់ប្រមាណបួនរយនាក់ ហើយទតក៏ឡើងធ្វើជាមេ។
ទតក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយទតក៏សៀតដាវនៅចង្កេះដែរ។ គាត់នាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។
ប៉ុន្តែ ទតមានប្រសាសន៍ថា៖ «បងប្អូនអើយ មិនត្រូវប្រព្រឹត្តដូច្នេះ ចំពោះទ្រព្យសម្បត្តិដែលអុលឡោះតាអាឡាប្រទានមកយើងនោះឡើយ ដ្បិតទ្រង់បានការពារយើង ព្រមទាំងប្រគល់ពួកចោរដែលបានវាយប្រហារយើង មកក្នុងកណ្តាប់ដៃរបស់យើងដែរ។
ពាក្យដែលទតថ្លែងនេះ ជាហ៊ូកុំ និងជាវិន័យមួយ ដែលជនជាតិអ៊ីស្រអែលអនុវត្តតាម ចាប់តាំងពីថ្ងៃនោះតរៀងមក រហូតដល់សព្វថ្ងៃ។