Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:13 - អាល់គីតាប

13 ទត​ក៏​បញ្ជា​ទៅ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​ទត​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ គាត់​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដាវីឌ​បង្គាប់​ដល់​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង» នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណៈ​នោះ មាន​មនុស្ស​ប្រហែល​ជា​បួន​រយ​នាក់​ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​ពីរ​រយ​នាក់​ទៀត​នៅ​ថែ‌រក្សា​អីវ៉ាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ដាវីឌ​ក៏​បញ្ជា​ទៅ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​លោក​ដាវីឌ​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ លោក​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​ដាវីឌ​បង្គាប់​ដល់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណ​នោះ មាន​មនុស្ស​ប្រហែល​ជា​៤០០​នាក់ ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​២០០​នាក់​ទៀត​នៅ​ថែ​រក្សា​អីវ៉ាន់។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ទត គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ទត។


អ្នក​ណា​ចេះ​អត់‌ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាង‌វៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។


មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។


មនុស្ស​មាន​សុភ‌និច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។


ខ្វះ​ការ​ចេះ​ដឹង​មិន​ប្រសើរ​ទេ សម្រាប់​មនុស្ស ហើយ​អ្នក​ដែល​ប្រញាប់​ឈាន​ជើង​ទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ រមែង​មាន​កំហុស។


កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​សង្គ្រោះ​អ្នក។


កុំ​ប្រញាប់​យក​រឿង‌រ៉ាវ​អ្វី​ដែល​អ្នក​បាន​ឃើញ ទៅ​ប្ដឹង​ចៅ‌ក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទំលាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះ‌សា​ខ្លួន​ដូច​ម្ដេច​បាន!


ជន‌ជាតិ​អ៊ីស្រ‌អែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​សួរ​យោបល់​ពីអុលឡោះ‌តាអាឡា​ឡើយ។


ម៉្យាង​ទៀត​អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្តេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​គាត់ មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​ទត​ក៏​ឡើង​ធ្វើ​ជា​មេ។


ពេល​នោះ​ទត ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ​មួយ​រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ជម្រាប​ស្តេច​សូល​ថា ទត​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ​ស្តេច​ក៏​លែង​ដេញ​តាម​ទត។


ពួក​យុវជន​ត្រឡប់​ទៅ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ជម្រាប​ទត។


ទត​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប្រាំ​មួយ​រយ​នាក់ ចេញ​ដំណើរ​ទៅ​ដល់​ស្រុក​របស់​ស្តេច​អគីស ជា​បុត្រ​របស់​ស្តេច​ម៉ាអុក និង​ជា​ស្តេច​ក្រុង​កាថ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម