១ សាំយូអែល 30:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 មិនត្រូវឲ្យនរណាម្នាក់ធ្វើតាមពាក្យរបស់បងប្អូនឡើយ ដ្បិតអ្នកទៅច្បាំងបានទទួលប៉ុនណា អ្នកនៅចាំអីវ៉ាន់ក៏ទទួលប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យដូចៗគ្នា»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា សូមមើលជំពូកអាល់គីតាប24 មិនត្រូវឲ្យនរណាម្នាក់ធ្វើតាមពាក្យរបស់បងប្អូនឡើយ ដ្បិតអ្នកទៅច្បាំងបានទទួលប៉ុនណា អ្នកដែលនៅចាំឥវ៉ាន់ក៏ទទួលប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យដូចៗគ្នា»។ សូមមើលជំពូក |
លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅលំនៅរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនទៅជាមួយផង។ ចូរចែកជ័យភណ្ឌដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ដល់ពួកបងប្អូនរបស់អ្នករាល់គ្នាចុះ»។