១ សាំយូអែល 3:15 - អាល់គីតាប កុមារសាំយូអែលដេករហូតដល់ព្រឹក រួចក៏បើកទ្វារម៉ាស្ទិទរបស់អុលឡោះតាអាឡា។ កុមារសាំយូអែលមិនហ៊ានជម្រាបលោកអេលី អំពីនិមិត្តហេតុដ៏អស្ចារ្យ ដែលអុលឡោះសំដែងឲ្យខ្លួនឃើញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា ហើយសាំយូអែលខ្លាចមិនហ៊ានជម្រាបពីការជាក់ស្តែងនោះដល់លោកអេលីទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុមារសាំយូអែលដេករហូតដល់ព្រឹក រួចក៏បើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ កុមារសាំយូអែលមិនហ៊ានជម្រាបលោកអេលី អំពីនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យខ្លួនឃើញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រេចហើយ សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា តែខ្លាចមិនហ៊ានជំរាបពីការជាក់ស្តែងនោះ ដល់អេលីទេ |
បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលជំនូនពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អុលឡោះមានបន្ទូលថា៖ ចូរស្តាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានណាពីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាអុលឡោះតាអាឡា សំដែងឲ្យណាពីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេតាមរយៈសុបិននិមិត្ត។
ក្រោយពេលគេបរិភោគ និងផឹករួចហើយ នាងហាណាក្រោកឡើង ចូលទៅម៉ាស្ជិទនៅស៊ីឡូ។ ពេលនោះ អ៊ីមុាំអេលីអង្គុយនៅមាត់ទ្វារម៉ាស្ជិទនៃអុលឡោះតាអាឡា។
អុលឡោះតាអាឡាមកឈរនៅក្បែរនោះ ហើយមានបន្ទូលហៅដូចលើកមុនៗថា៖ «សាំយូអែល! សាំយូអែល!» កុមារសាំយូអែលឆ្លើយថា៖ «សូមមានបន្ទូលមកចុះ ខ្ញុំជាអ្នកបម្រើ រង់ចាំស្តាប់ទ្រង់ហើយ»។